ពិតជារំភេីបខ្លាំងណាស់ ខ្មែរស្រលាញ់ខ្មែរ ! បងប្អូនទស្សនាទិដ្ឋភាពទូទៅ របស់កងកម្លាំងចំរុះជួយសង្គ្រោះ បុរសម្នាក់ដែលបានធ្លាក់ជាប់ស្រទាប់ថ្ម....
ទិដ្ឋភាពទូទៅ របស់កងកម្លាំងចំរុះជួយសង្គ្រោះ បុរសម្នាក់ដែលបានធ្លាក់ជាប់ស្រទាប់ថ្ម រយៈពេល៣ ថ្ងៃ៤យប់មកហើយ គិតត្រឹមថ្ងៃនេះ។ ទីតាំងនៃរូងថ្មនោះស្ថិតនៅខាងក្រោយសាលាបឋមសិក្សាហុងទឹក ក្នុងឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ដោយឡែកម៉ោងប្រមាណ១៨និង៣០នាទីមុននេះបន្តិច ថ្ងៃពុធ ៧ កើត ខែ ស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែ សីហា ឆ្នាំ២០១៩ បុរសឈ្មោះសិន បូរ៉ាភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិទួលឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជាជនរងគ្រោះជាប់កៀបក្នុងរូងភ្នំរយៈពេល០៣ថ្ងៃហើយ រហូតមកទល់ម៉ោងនេះជនរងគ្រោះត្រូវបានជួយសង្រ្គោះឲ្យរួចផុតពីគ្រោះថ្នាក់ហើយ ។
ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៕
.jpg?1565181542)






















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។