នេះជាទិដ្ឋភាព ខ្ញុងនឹងកៃដរ សូត្រមន្តចូលរោងការតាមប្រពៃណីហើយ នៅរសៀលនេះ...
នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ តារាកំប្លែងស្រីនាង ស្រេង សុខកាន់ដា ហៅ ខ្ញុង និងលោក កៃដ បានដឹកដៃគ្នាចូលរោងការសិរីមង្គល តាមប្រពៃណីខ្មែរហើយ ក្រោយទន្ទឹងរង់ចាំ អស់រយៈពេលជាច្រើនឆ្នាំ។
ដោយយោងតាមប្រភពការបង្ហោះនៅលើគណនីហ្វេសប៊ុក Win Samangka & Salon បានឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃសូត្រមន្តចូលរោង របស់តារាប្រុសស្រីទាំងពីរដួងនេះ។ មិនតែប៉ុណ្ណោះ យើងសង្កេតឃើញថា ការរៀបចំតុបតែងនៃពិធីរៀបមង្គលការរបស់ នាង ខ្ញុង និងលោក កៃដ ពិតជារៀបចំបានយ៉ាងស្រស់ស្អាតប្រណិត និងជាពិសេសគឺមានវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូន ចាស់ទុំទាំងសងខាងផងដែរ។ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា:





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។