ភ្នំពេញ៖ ប្រិយមិត្តបានដឹងហើយថា បេក្ខនារី លៀង ចាន់ឡា ត្រូវបានមហាជនជាច្រើនឧបត្ថម្ភ ដូចជាការកែសម្ផស្សមិនគិតលុយ ប្រើប្រាស់គ្រឿងសម្អាងមិនគិតលុយ ដឹកជូនទៅប្រឡង -Factor Cambodia មិនគិតលុយ និងមានជាច្រើនទៀត ។ក្នុងនោះដែរ មហាជនក៏កំពុងតែតាមដានថា តើការ កែសម្ផស្ស របស់ បេក្ខនារី លៀង ចាន់ឡា ដល់ណាហើយ? ពេលនេះ កែសម្ផស្សរួចហើយ ពិតជាស្រស់ស្អាតណាស់ ។
.jpg?1565190490)
គួរបញ្ជាក់ផងដែរថា កម្មវិធីលំដាប់ពិភពលោក X-Factor Cambodia សប្តាហ៍ទី ៥ នេះ បានឈានចូលដល់វគ្គពិសេសមួយទៀតហើយ មានឈ្មោះថា BOOTCAMP ដែលតម្រូវឱ្យបេក្ខជនច្រៀងជាក្រុមពី ៣ នាក់ទៅ ៤ នាក់ និង ចាប់យកបទចម្រៀងមកធ្វើការប្រកួតប្រជែង ក្រោមការជ្រើសរើសពីគណៈកម្មការទាំងបួន ។ ដោយឡែកកាលពីពេលថ្មីៗនេះមានមតិរិះគន់ដល់បេក្ខនារីទាំង ៣រូប ដែលមេីលទៅហាក់ជាមានការរេីសអេីងដល់បេក្ខនារី ចាន់ឡា ដែលជាក្រុមរបស់ខ្លួនខណៈដែលពេលបញ្ចេញសមត្ថភាព ហាក់មានគម្លាតឆ្ងាយពីគ្នា និងពេលប្រកាសលទ្ធផល ហាក់មិនបានអេីពេីដល់មិត្តរួមក្រុមរបស់ខ្លួនដែលកំពុងតែប្រឈមនឹងលទ្ធផលមិនប្រសេីរនោះ។
.jpg?1565190498)
ចូលមកដល់សប្តាហ៍ទី១ នៃវគ្គ BootCamp ក្នុងកម្មវិធី X Factor Cambodia នេះ បេក្ខជន បេក្ខនារីនីមួយៗតម្រូវឲ្យចាប់ឆ្នោតយកបទចម្រៀងច្រៀងរួមគ្នា អ្នកចាប់បានបទប្រុសត្រូវច្រៀងបទប្រុស អ្នកចាប់បានបទស្រីត្រូវច្រៀងបទស្រី តែបេក្ខជននីមួយៗអាចមានសិទ្ធសុំអ្នកដទៃដូរប្រសិនជាគេយល់ព្រម។ បេក្ខនារីចំនួន៤រូបបានមកប៉ះក្រុមជាមួយគ្នាក្នុងបទ “ឈប់” ដោយមានដូចជា ស្រីយ៉ា ចាន់ឡា ស្រីនិត ទេវី។
.jpg?1565190501)
.jpg?1565190513)
.jpg?1565190513)
.jpg?1565190514)
.jpg?1565190514)
.jpg?1565190514)