ឆេះទ្រង់ទ្រាយធំ ! មុននេះបន្តិចអគ្គិភ័យកំពុងឆាបឆេះផ្សារសាមគ្គីត្រពាំងរពៅ ស្ថិតក្នុងស្រុកទឹកឈូរ ខេត្តកំពត .....
សេចក្តីរាយការណ៍បឋម មានអគ្គិភយ័កំពុងឆេះផ្សារសាមគ្គីត្រពាំងរពៅ ក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត ក្នុងទ្រង់ទ្រាយធំ វេលាម៉ោង៨យប់ថ្ងៃ៧ ខែសីហា ឆ្នាំ២០១៩នេះ។ សមត្ថកិច្ចកំពុងបញ្ជូនរថយន្តពន្លត់អគ្គិភយ័ទៅជួយ ក្នុងនោះក្រៅពីសមត្ថកិច្ចខេត្តកំពត សមត្ថកិច្ចខេត្តព្រះសីហនុក៍បានបញ្ជូនរថយន្តពន្លត់អគ្គិភយ័ពីស្រុកព្រៃនប់ទៅជួយអន្តរាគមន៍ដែរ។ សមត្ថកិច្ចមូលដ្ឋាន មិនទាន់សន្និដ្ឋានបានថា អគ្គីភ័យខាងលើនេះ បណ្តាលមកពីមូលហេតុអ្វីនោះនៅឡើយទេ។ សូមទស្សនាវីដេអូខាងក្រោម៖



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។