ភ្នំពេញ ៖ វេលាកំណត់ចូលរោងជ័យរបស់តារាកំប្លែងរួមទ្រនំ នាយកៃដ និងនាង ខ្ញុង បានចូលមកដល់ ធ្វើឲ្យមហាជនកើតក្តីសាទររំភើបរីករាយ ខណៈកាលពីម្សិលមិញជាថ្ងៃចូលរោង និងសូត្រមន្តនោះ មានការអញ្ជើញពីមេបាចាស់ទុំទាំងសងខាងក្នុងទឹកមុខពេញចិត្តថ្លើមទាំងសងខាងតែម្តង។

យ៉ាងណាក្តីមកដល់ព្រលឹមថ្ងៃទី០៨ ខែសីហានេះ ជាពេលដែលត្រូវហែជំនូនជុំញាតិ គូស្នេហ៍វ័យរាងជ្រេបន្តិចមួយគូនេះ បានបង្ហាញអារម្មណ៍រីករាយ លាយក្តីរំភើបរកអ្វីថ្លែងពុំត្រូវ ចំណែកអ្វីដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមបង្ហាញនូវក្តីភ្ញាក់ផ្អើលបំផុតនេះគឺអ្នកកំដរខាងកូនកម្លោះមានសុទ្ធតែឧកញ៉ាផង។

ម្ចាស់គណនី Sok Silang ដែលបានចូលរួមផ្ទាល់ក្នុងពិធីនាព្រឹកនេះក៏បានបង្ហាញភ្ជាប់ទិដ្ឋភាពស្រស់បំព្រង ព្រមសារបញ្ជាក់ច្បាស់ថា «មកចូលរួមពិធីហែជំនូនលោក កៃដ និងអ្នកនាងខ្ញុង លោកឧកញ៉ា ឃ្លោកជាអ្នកកំដរក្នុងពិធីមង្គលការរបស់អ្នកទាំង២ ជូនពរសិរីសួរស្ដី សុភមង្គល»។ ប្រភព៖ Heng Heng LY
