កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Huy Ou Dom" បានបង្ហោះសារពីជីវិតរបស់លោកយាយ ពីរនាក់ ដែលរស់នៅក្នុងផ្ទះចាស់ ដំបូលធ្លុះធ្លាយ ពេលភ្លៀងម្តងៗ ពិបាកសម្រាន ហើយរាល់ថ្ងៃនេះ លោកយាយទាំងពីរនាក់ គ្មានអ្វីពិសារនោះទេ ព្រោះថាគាត់ចាស់ៗអស់ហើយ មិនដឹងធ្វើអ្វីកើតនោះទេ។

នៅក្នុងគណនីហ្វេសប៊ុក ខាងលើ បានរៀបរាប់ថា "#ម្តាយគេម្តាយយើង??សូមបងប្អូនមេត្តាជួយពួកគាត់ផង..! លោកយាយទាំងពីនាក់បងប្អូនគ្មានសាច់ញាត្តិកូនចៅទេ..ពួកគាត់រស់នៅក្នុងផ្ទះធ្លុះធ្លាយភ្លៀងទទឹករាល់ថ្ងៃខ្វះទាំងការហូបចុក??ឃើញហើយសង្វែកណាស់..ដូច្នេះសូមបងប្អូនមេត្តាជួយផងតាមរយះខ្ញុំបាទផ្ទាល់015302802 ; 017261613
បញ្ជាក់= លោកយាយទាំងពីនៅ ភូមិឫស្សីកែវ ភូមិឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ"។

ទន្ទឹមនេះ សូមបងប្អូនទាំងអស់ មេត្តាជួយដល់លោកយាយផង ព្រោះគាត់ពិតជាលំបាកខ្លាំងណាស់ ហើយគាត់គ្មានសាច់ញាតិ កូនចៅនោះទេ៕

មានវិដេអូ៖
ប្រភព៖ Huy Ou Dom