អបអរសាទរផង...លោក សាន ដារ៉ាវីត ប្រាប់ពីដំណឹងល្អមួយ សម្រាប់ធ្វើគំរោងថ្មី ដោយមានអ្នកវិនិយោគក្នុងស្រុកយើងម្នាក់ បានផ្តល់...
-

ប្រិយមិត្តជាច្រើន​ ប្រាកដជាបស្គាល់ ក្រុមយុវជនសំរាមរួចហើយ ហើយនៅថ្ងៃនេះ លោកសាន ដារ៉ាវីត ដែលជាផ្តួចផ្តើមគំនិតនៅក្នុងការប្រមូលសម្រាម ក៏បានប្រាប់ពីដំណឹងល្អ ដោយលោកបារៀបរាប់ថា៖


ចាំខ្ញុំរៀបរាប់គំរោងជូនបងប្អូនឱ្យបានដឹង។ ពេលនេះអ្នកវិនិយោគរោងចក្រផ្លាស់ស្ទិកបានយល់ព្រមចូលមកហើយ ស្របពេលដែលមានបងប្រុសម្នាក់ដែលជាអ្នកវិនិយោគក្នុងស្រុកយើងបានសហការណ៍ផ្តល់ដីសំរាប់សាងសង់រោងចក្រ ហើយក្រសួងបរិស្ថានឯកឧត្ត នេត្រ ភក្ត្រាក៏រីករាយចំពោះដំណឹងនេះដែរ អាចនឹងមានការលើកលែងពន្ធ ព្រមទាំងបញ្ចុះតំលៃអគ្គីសនីផងដែរ ដូចច្នេះហើយទើបពួកយើងបង្កើតបេសកកម្មបន្ថែមទៀត។


បេសកកម្មថ្មីមានដូចជា៖

*បំណែងចែក សំរាមក្នុងក្រុងភ្នំពេញដើម្បីផ្គត់ផ្គង់រោងចក្រកែច្នៃផ្លាស់ស្ទិក

»បង្កើតធុងសំរាមដាក់តែផ្លាស់ស្ទិកជូនតាមផ្ទះ

»លក់កាហ្វេមិនយកលុយប៉ុន្តែប្តូរជាផ្លាស់ស្ទិក

»ដើរប្រមូលផ្លាស់ស្ទិកតាមទីសារធារណៈ

*បំបាត់ការចោលកន្ទុយបារីនៅតាមឆ្នេរ

*ធ្វើបំណែងចែកសំរាមនៅកំពង់សោម

***គំរោងបង្កើនអ្នករើស

ដោយហេតុតែបេសកកម្មកើនឡើង ចំណាយក៏បានកើនឡើង ហើយក៏ត្រូវការ យុវជនចូលរួមបន្ថែម។

ខ្ញុំកំពុងគិតថា បើសិនជាខ្ញុំបង្កើតយុវជនសំរាមជំនាន់ទី២ តើខ្ញុំត្រូវប្រឈមមុខនឹងភាពខ្វះខាតខ្លាំងជាមុន ?

ខ្ញុំមិនចង់ក្លាយជាបន្ទុករបស់សង្គម ឬ ក្លាយជាបន្ទុករបស់នណាម្នាក់នោះទេ បើសិនជាអ្នកជាខ្ញុំតើអ្នកគួរធ្វើយ៉ាងណា?

អ្នកឃើញទូកញ្ចក់ដាក់លុយមួយនេះទេ?

ជារៀងរាល់ដើមខែខ្ញុំត្រូវតែពិបាកចិត្ត !

មិនមែនតែយប់នេះទេដែលខ្ញុំគេងមិនលក់..

សូមអរគុណទាំងអស់គ្នាដែលបានរួមចំណែកជួយពួកខ្ញុំ??"។


ប្រភព៖ San Dara Vit