អ្នកនាង ស្វែង សុជាតា នឹកហួសចិត្ត ចោរលួចគាស់ផ្ទះ យកពានខ្ញុំទៅបាត់អស់២ ថាសមាស១ ពានអាណាចក្រតារានឹងមួយទៀត អត់យល់...
-

ភ្នំពេញ៖​ តារាសម្តែងដ៏មានប្រជាប្រិយភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ អ្នកនាង ស្វែង សុជាតា គឺជាតារាសម្តែងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ មហាជន ព្រោះតែអ្នកនាង ពិតជាទេពកោសល្យសម្តែងជាខ្លាំង មិនថាតួកាចឆ្នាស់ តួស្លូត និយាយគាត់សម្តែងបានគ្រប់ទំរង់ទាំងអស់។


ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ ស្រាប់តែអ្នកនាង ស្វែង​ សុជាតា បានបង្ហើបពីការសោកស្តាយមួយដែល អ្នកនាងបានជួប ហើយក៏មិនចង់បាត់បង់វាទៅ ព្រោះវាអនុស្សាវរីយ៍ដ៏ល្អមួយ និងជាភាពជោគជ័យមួយដែលអ្នកនាងបានទទួលមកដោយសមត្ថភាពរបស់អ្នកនាង។


អ្នកនាង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាងថា​ "នឹកពាននឹងណាស់ ព្រោះហួសចិត្តដែលមនុស្សមានល្បិចធ្វេីជាចោរគាស់ផ្ទះយកពានខ្ញុំទៅបាត់អស់២ ថាសមាស១ ពានអាណាចក្រតារានឹងមួយ ។អត់យល់ពីចេតនារបស់គេ ហេីយក៏មិនចង់និយាយ បិទជំពុះហេីយចាស"។


ប្រភព៖ ស្វែង សុជាតា