សូមចូលរួមរំលែកទុក្ខផង...មិត្តជប៉ុនយេីង រងការវាយប្រហារ ពីរលកកំដៅធ្វើឲ្យមានមនុស្សស្លាប់ដល់ទៅ៥៧នាក់និងជិតម៉ឺននាក់ទៀត ចូលសម្រាកក្នុងមន្ទីរពេទ្យ​...
-

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃអង្គារនេះថាមនុស្សចំនួន ៥៧ នាក់បានស្លាប់ មានការកើនឡើង ដោយសារការវាយប្រហារពីរលកកម្តៅនៅក្នុងប្រទេសជប៉ុនដោយគិតចាប់ផ្តើមពីថ្ងៃទី ២៩ ខែកក្កដា។ ដោយឡែកចំនួននៃអ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យច្រើនជាងបីដងដល់ទៅ ១៨.៣៤៧ នាក់ពីចំនួន ៥.៦៦៤ សប្តាហ៍មុន។


ក្នុងចំណោមអ្នកជំងឺដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន ១.៨៥៧ មាន ៧២៩នាក់ មានរោគសញ្ញាធ្ងន់ដែលត្រូវការការព្យាបាលរយៈពេលជាង៣សប្តាហ៍ ខណៈអ្នកជំងឺ៦.៥៤៨ មានបញ្ហាមធ្យមដែលត្រូវការព្យាបាលរយៈពេលខ្លី។ អ្នកដែលមានអាយុ ៦៥ឆ្នាំ ឡើងទៅមានចំនួន ៥៤.៣ភាគរយ នៃចំនួនសរុប។ ការស្លាប់ត្រូវបានគេរាយការណ៍នៅទូទាំងខេត្តចំនួន ២៤ ដោយកោះហុកកៃដូគឺមានចំនួនអ្នកស្លាប់ច្រើនជាងគេដល់ទៅ៧នាក់ បន្ទាប់មកគឺ 10 នាក់នៅ ខេត្ត2​គឺ​ Ibaraki 5នាក់និង Saitama​ 5នាក់ ។


ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនិងអគ្គីភ័យបានឲ្យដឹងថា តួលេខប្រចាំសប្តាហ៍សម្រាប់ការស្នាក់នៅមន្ទីរពេទ្យដោយសារសីតុណ្ហភាពខ្ពស់គឺជាអត្រាខ្ពស់បំផុតកំរិតទី ២ បេីគិតពីឆ្នាំ ២០០៨មក ។ ទីភ្នាក់ងារនេះបាននិយាយថា សម្ពាធខ្ពស់លើប្រជុំកោះជប៉ុនបានធ្វើឲ្យមានរលកកម្តៅក្ដៅខ្លាំង ហើយពួកគេក៏បានណែនាំប្រជាជនឲ្យរក្សាជាតិទឹកក្នុងខ្លួន និងស្ថិតនៅក្នុងតំបន់ត្រជាក់ផងដែរ៕


ប្រភព៖ tokyolive