បងប្អូនប្រជាពលរដ្ឋ ស្នើរសុំខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឬផ្នែកពាក់ព័ន្ធ មេត្តាជួយដោះស្រាយ ករណីទឹកលិចផ្លូវផងទាន ព្រោះថា...
នៅមុននេះបន្តិច នៅលើគណនីហ្វេសប៊ុក របស់លោក Huy Bunleng បានបង្ហោះសារ ដែលបងប្អូនប្រជាពលរដ្ឋបានស្នើរដល់លោក ឲ្យជួយធ្វើការបង្ហោះសារ ថា "នកបើកបរយានយន្តផ្សេងៗ ពិសេសអ្នកបើកម៉ូតូឬរុឺម៉កម៉ូតូ ស្នើសុំខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឬផ្នែកពាក់ពន្ធ័ ពិនិត្យលទ្ធភាពជួយដោះស្រាយករណីទឹកលិចលើផ្លូវដែលទំនងជាស្ទះលូ ត្រង់ចំណុចកែងតុលាការចាស់ក្នុងសង្កាត់លេខ៤ មានទឹកដក់ជាប់ជាប្រចាំ មានទាំងជង្ហុកទៀត ពិបាកបើកបរឆ្លងកាត់ ដែលពេលខ្លះមានអ្នកជិះម៉ូតូដួលឬក្រឡាប់រុឺម៉កជាបន្តបន្ទាប់។

ជាការពិតណាស់ ប្រសិនបើមានទឹកលិចផ្លូវបែបនេះ ពិតជាពិបាកក្នុងការធ្វើដំណើរ ពិសេសបងប្អូនអ្នករត់កង់បី និងម៉ូតូ គាត់ពិតជាពិបាកធ្វើដំណើរខ្លាំងណាស់ ។ ដូចនេះសូមខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឬផ្នែកពាក់ពន្ធ័ មេត្តាជួយដោះស្រាយផងទាន៕

ប្រភព៖ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។