ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា រឿងប្អូនស្រី លៀង ចាន់ឡា កំពុងតែល្បីនិងផ្ទុះកក្រើកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានមហាជនជាច្រើចាំតាមដាននិងទស្សនាដូចជារឿងភាគអញ្ចឹង ហើយប្អូនស្រី លៀង ចាន់ឡា ពេលនេះកំពុងតែមានអ្នកចាប់អារម្មណ៍ច្រើន ពីសំណាក់ទស្សនិកជន ទាំងក្មេងទាំងចាស់ ។

យ៉ាងណាមិញបន្ទាប់ពីផ្ទុះការ រិះគន់រឿងគេរើសអើងទៅលើប្អូនស្រីរូបនេះ ដោយសារតែសម្រស់មិនស្អាត ស្បែកមិនស ទើបធ្វើឲ្យមានមហាជនជាច្រើនបានជួយ បំពេញតម្រូវការជូនប្អូនស្រីដោយកែសម្ផស្សជូនដោយមិនបាច់ចំណាតថវិការមួយកាក់មួយសេនឡើយ ហើយមានបងប្អូនយើងខ្លះជួយគ្រប់សព្វបែបយ៉ាងទៅដល់ប្អូនស្រីឲ្យតែប្អូនស្រី លៀង ចាន់ឡា ត្រូវការគឺជួយបានទាំងអស់។

តែនៅកាលពីព្រឹកមិញនេះស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Brø Thÿ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា " ខ្ញុំបានឃេីញការជួយជាច្រេីនដល់កញ្ញា លៀងចាន់ឡាប៉ុន្តែពេលពេលនេះកញ្ញាមិនទាន់មានស្វាមីនោះទេឥឡូវនេះខ្ញុំស្ម័គ្រចិត្តធ្វេីជាស្វាមីស្របច្បាប់កញ្ញាលៀងចាន់ឡាបេីមានចំណាប់អារម្មណ៍ឆាតមកខ្ញុំផ្ទាល់ រឺក៏ ខលមកខ្ញុំផ្ទាល់:015773263"។













