បរិបូណ៌: នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ២០ នាទីព្រឹក នៅចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ កើតមានករណីកាប់រំលំដើមត្នោតបណ្ដាលឱ្យសង្កត់សិស្សសាលាចំនួន ២ នាក់។
១-ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ ឆ្នាំ បានស្លាប់ ២-ឈ្មោះ សេន អាលី ភេទប្រុស អាយុ ១២ ឆ្នាំ រងរបួស។
អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រក់ក្រគរខេត្តពោធិសាត់។
រីឯជនសង្ស័យជាអ្នកអាដើមត្នោតមានគ្នាពីរនាក់។
១-ឈ្មោះ តុល ណាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៥០១ ឃាត់ខ្លួនបាន៕

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sophon Muon បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " សឹងថាមិនគួរឲ្យជឿសិស្សសំណព្វអ្នកគ្រូដ៏សែនល្អ សាម៉ៃ សំ ហើយជាសិស្សពូកែទៀត បែរជាគ្រោះអកុសល្យត្រូវដើមត្នោត គេកាប់រំលំបាក់សង្កត់លើនៅសាលាបឋមសិក្សាចំបក់រង្សីភូមិក្បាលដំរី ឃុំត្រពាំងចាន់ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី8 ខែសីហាឆ្នាំ2019។លោកគ្រូអ្នកគ្រូប្រចាំសាលាអនុវិទ្យាល័យត្រពាំងចាន់សោកស្ដាយយ៉ាងខ្លាំង ដែលបាត់បង់ប្អូន ស្រី សាមៃសំ សិស្ស8A សូមប្អូនបានទៅកាន់សុគតិភព ជាតិណាៗសូមប្អូនអាយុវែង៕R I P"។







