កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានធ្វើការចែករំលែក តៗគ្នា យ៉ាងព្រោងព្រាត នូវរូបថតដល់ស្រស់ស្អាតៗ របស់យុវតីម្នាក់ ដែលត្រូវបានគេស្គាល់ថា កូនស្រីឧកញ៉ាម្នាក់ បានប្រកាន់ខ្ជាប់ប្រពៃណីយ៉ាងខ្ជាប់ខ្ជួន បានប្រារពន្ធពិធីចេញម្លប់ដល់កូនស្រី យ៉ាងអធិកអាធម នៅសូហ្វីតែល ភ្នំពេញ ដោយមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

យុវតីរូបស្រស់ម្នាក់នោះមានឈ្មោះថា លី ជាស៊ីងវិចតូរៀ ត្រូវបានឪពុកជាឧកញ៉ា ប្រារព្ធពិធីចេញម្លប់ គម្រប់១៥ឆ្នាំ ដែលមានភ្ញៀវអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ព្រមជាមួយពាក្យសរសើរមិនដាច់ពីមាត់ថា ស្រស់ស្អាតខ្លាំងណាស់ ហើយកម្របានឃើញអ្នកចូលម្លប់ណា សម័យនេះ។

នៅក្នុងពិធីដល់អធិកអធមនោះ គឺមានការរៀបចំយ៉ាងស្រស់ស្អាត មានការតុបតែផ្កាភ្ញី យ៉ាងប្រណីតពោលពេញទៅដោយ ពណ៍បៃតង យ៉ាងត្រជាក់ភ្នែក។ ពិធីចូលម្លប់នេះបានធ្វើមហាជនមានការកោតសរសើរជាខ្លាំង ព្រមជាមួយពាក្យសរសើរមិនដាច់ពីមាត់ថា ស្រស់ស្អាតខ្លាំងណាស់៕
















































































ប្រភព៖ រូបភាព Bong Joy