អាណិតណាស់...មានប្អូនខ្លះព្យួរសេរ៉ូម ប្អូនខ្លួនទៀត ខ្យល់គ វិលមុខ កាន់តែអាណិតទៅទៀតនោះគឺ ប្អូនប្រុសពិការជើង ដែលគាត់...
ស៊ីហៀង
-

នៅថ្ងៃនេះ ប្អូនៗបេក្ខជន បានចូលរួមប្រឡង ថ្នាក់បាក់ឌុប បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង។


នៅក្នុងគណនីហ្វេសប៊ុករបស់ក្រសួង បានបង្ហោះសារថា "បញ្ហាសុខភាពបេក្ខជន ក្នុងអំឡុងពេលដំណើរការសំណេរ បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល។ ១៩ សីហា ២០១៩"។


ប្រភព ៖ MoEYS Cambodia