ជូនពរប្អូនស្រីប្រលងជាប់ !​ មិនមែនជាសាច់ញាតិក៏ជូនពរដែរមើលទៅកំសត់ម្នាក់ឯង...
Panha
-

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននឹងកំពុងតែចាប់ផ្តើម ក្នុងនោះដែរ ក្រសួង អប់រំយុវជន និងកីឡា បានយកចិត្តទុកដាក់ រៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដើម្បីធានាបានថា ការធ្វើកំណែទម្រង់ការ អប់រំ កន្លងមក នឹងនៅតែបន្ត ហើយគុណភាព នៃការអប់រំជាពិសេសការប្រឡងនេះ នឹងនៅតែរក្សាស្ដង់ដារដូចមុន ដើម្បីធានាបានថា ប្រព័ន្ធអប់រំនៅកម្ពុជា មានគុណភាពល្អ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស អោយមានគុណភាព។


ដោយឡែកប្អូនស្រីម្នាក់ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសបុកធ្វេីការចែករំលែកជាច្រេីនបន្ទាប់ពី ឃេីញនាងនៅម្នាក់ឯងគ្មានសាច់ញាតិមកកំដរ​ ពេលដល់ម៉ោងសម្រាកពីការប្រឡង ៕​ រូបភាព២សន្លឹកនេះត្រូវបានគណនីហ្វេសបុកមួយធ្វេីការបង្ហោះកាលពីព្រឹមមិញនេះ ​៕​ដោយបានសរសេររៀបរាប់ថា:(ជូនពរប្អូនស្រីប្រលងជាប់។មិនមែនសាច់ញាតិក៏ជូនពរដែរមើលទៅកំសត់ម្នាក់ឯង។)