សម្រួលអារម្មណ៍ណាប្អូនៗ...អាណិតណាស់ ច្រមុះដាក់អុកស៊ីសែន ព្យួរសេរ៉ូម បណ្តើរ ខំប្រឹងឲ្យចប់ ដើម្បីអនាគត...
-

នៅព្រឹកថ្ងៃទី២០នេះ គឺជាថ្ងៃទី២ នៃការប្រឡងរបស់ប្អូនៗសិស្សានុសិស្ស ដើម្បីបញ្ចប់ការសិក្សា បាក់ឌុប និងឈានចូលមហាវិទ្យាល័យ ដែលជាក្តីប្រាថ្នា និងជាគោលបំណងរបស់ប្អូន គ្រប់រូប ដែលមានបំណងចង់បន្តការសិក្សានៅមហាវិទ្យាល័យ ។


បើយោងតាមគណនីហ្វេសប៊ុករបស់ក្រសួង បានបង្ហោះពីសកម្មភាពរបស់ប្អូនដែលកំពុងតែប្រឡង ដោយមានអ្នកខ្លះមានបញ្ហាសុខភាព ទើបធ្វើឲ្យដួលសន្លប់ វិលមុខជាដើម។


ដោយឡែកនៅមុននេះបន្តិច​គណនីហ្វេសប៊ុករបស់ក្រសួង បានបង្ហោះសារថា​"បញ្ហាសុខភាពបេក្ខជន ក្នុងអំឡុងពេលដំណើរការសំណេរ បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល។ ២០ សីហា ២០១៩"។


ប្រភព៖ MoEYS Cambodia