ជូនពរឲ្យទទួលបានជោគជ័យណាប្អូនប្រុស...សូមកោតសរសើរបេក្ខជនដែលមានពិការភាព ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ...
ស៊ីហៀង
-

នៅថ្ងៃនេះគឺជាថ្ងៃទី២ហើយ នៃការប្រឡង បាក់ឌុប ដើម្បីបញ្ចប់ការសិក្សា សិស្សានុសិស្ស  នឹងឈានចូលមហាវិទ្យាល័យ ដែលជាក្តីប្រាថ្នា និងជាគោលបំណងរបស់ប្អូន គ្រប់រូប ដែលមានបំណងចង់បន្តការសិក្សានៅមហាវិទ្យាល័យ ។


ដោយឡែកយើងងាកមកមើលពីប្អូនប្រុសម្នាក់ ដែលគាត់មានស្ថានភាពពិការទាំងដៃ ទាំងជើង ដែលគាត់មានបំណងប្រាថ្នាចង់ក្លាយរៀន បន្ត ដោយចាប់យកជំនាញ  IT នោះ គឺទឹកមុខរបស់គាត់ពោលពេញទៅដោយក្តីសង្ឃឹមយ៉ាងខ្លាំង នៅក្នុងការប្រឡងបាក់ឌុបមួយនេះ ។


ភាពជឿជាក់ ក្តីសង្ឃឹមទាំងអស់នេះ និងធ្វើឲ្យយុវជនម្នាក់នេះ នឹងឈានដល់ការចាប់ក្តីស្រម៉ៃ តាមអ្វីដែលប្អូនប្រាថ្នា។ យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុក របស់ក្រសួង បានបង្ហោះសារយ៉ាងខ្លីថា "សូមកោតសរសើរបេក្ខជនដែលមានពិការភាព ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩"។


ប្រភព៖ MoEYS Cambodia