ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុប ចាប់ផ្តើមហើយនៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជិត១២ម៉ឺននាក់។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន អញ្ជើញបើកវិញ្ញាសារប្រឡងនៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដូចបណ្តាឆ្នាំកន្លងទៅ។

បេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ដោយឡែកថ្ងៃប្រឡងចូលមកដល់ អ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រីនធ្វេីការចែករំលែកនូវរូបភាពប្អូនៗជាបន្តបន្ទាប់ ទាក់ទងនឹងការតស៊ូរ៕

តែយ៉ាងណាមិញនៅក្នុងការប្រឡងនេះមានការរិតបន្តឹងខ្លាំងគ្រប់មុខវិជ្ជា ហើយនៅក្នុងបន្ទប់ប្រឡងទាំងអស់គឺមានអ្នកសង្កេតការ និងគ្រូអនុរក្ស ជាច្រើនចាំមើលនិងសម្រួលទៅដល់ប្អូនៗនៅក្នុងពេលប្រឡង ។

តែដោយឡែកនៅមុននេះបន្តិចមានគណនីហ្វេសប៊ុកដែលមានឈ្មោះថា សុីម ចាន់សុី បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " ចាប់បានបេក្ខជន នាំព្រីយ៉ុងចូលក្នុងបន្ទប់ប្រឡង ក្នុង ម៉ោង គណិតវិទ្យា និង សីលធម៌ពលរដ្ឋវិជ្ជា នៅព្រឹកនេះ ដឹងតែធ្លាក់ដោយស្វ័យប្រវត្តិ ហើយ"។









