ទឹកចិត្តម្តាយ...ឃើញកូនចេញពីប្រឡងក្តៅ សុខចិត្តយកក្រដាស បាំងឲ្យកូន តែខ្លួនឯងវិញ សុខចិត្តនៅហាលថ្ងៃ...
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកវិល្លាម ប្រធានគណបក្សខ្មែរក្រោក ដែលលោកតែងតែជួយដល់ជនរងគ្រោះដោយការរំលោភដីធ្លី ដោយជនរងគ្រោះជាជនក្រីក្រ គ្មានទីពឹង ។


បើយោងតាមគណនីហ្វេសប៊ុករបស់លោកបានបង្ហោះកំណាព្យដែលមានខ្លឹមសារថា "

 ម្ដាយជាព្រះរស់ ខាំមាត់ឈឺពោះ បង្កេីតកូនមក

ម្ដាយជាឆ័ត្រមាស ផ្ដល់ទីជម្រក អោយកូនបានជ្រក

ម្ដាយសុខចិត្តក្ដៅ

ម្ដាយជាទេវតា នៅថែរក្សា ដល់កូនពាលពៅ

ម្ដាយជាគ្រូពេទ្យ អោយថ្នាំសង្កូវ ទឹកត្រជាក់ក្ដៅ

បីបមថ្នមថ្នាក់

ម្ដាយជាចន្លុះ ដុតខ្លួនឡេីងសុះ បំភ្លឺអោយជាក់

អោយកូនមេីលផ្លូវ ចៀសងងឹតខ្វាក់ មានម្ដាយតែម្នាក់

ដូចមានផែនដី

ម្ដាយជាយានយន្ត ស៊ូទ្រាំរែកពុន ដឹកកូនប្រុសស្រី

អោយបានសិក្សា ជីវិតជោគជ័យ សូមកូនប្រុសស្រី

កុំភ្លេចគុណគាត់ ។

តែងនៅលេីរថយន្តពីក្រុងព្រះសីហនុឆ្ពោះទៅខេត្តកំពត ម៉ោង ១៖១៥ នាទីថ្ងៃត្រង់"។



ប្រភព៖ William Guang