ជួយស៊ែរបន្តផង ! បាយក្តាំងពិសេស ដាក់លើដី ឆ្កែរត់ជាន់ ហាលខោអាវពីលើរាល់ថ្ងៃ ម៉ែអាស្មោគគ្រោគ ឃើញហើយចង់ក្អួត
-

ភ្នំពេញ ៖ នគរបាលសេដ្ឋកិច្ចចុះចាប់បាយក្ដាំងពិសេស៣ទីតាំងដែល គ្មានអនាម័យ គ្មានគ្រប...ដាក់លើដី ហើយសត្វសុនខ ៥ទៅ៦ក្បាលរត់ចុះរត់ឡើង ពេលយប់ត្រូវសត្វកណ្ដុរធ្វើសមយុទ្ធទៀត ហាលខោអាវពីលើទៀត ហើយយកប្រេងកាកសំណល់មកបំពងទៀត នៅដីឡូត៍គ្មានលេខ ផ្លូវបេតុង សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ត្រូវបានសមត្ថិចំរុះសម្រេចអោយផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន រង់ចាំធ្វើច្បាប់និងរៀបចំកន្លែងអោយមានសោភ័ណ្ឌភាពនិងមានអនាម័យត្រឹមត្រូវទើបអនុញ្ញាត្ដិអោយដំណើរការឡើងវិញ។បញ្ជាក់មន្ដ្រីជំនាញបានដកហូតសំណាកយកទៅមន្ទីពិសោធន៍ដើម្បីពិនិត្យរកមើលកំរិតមេរោគនិងសារធាតុគីមីហាមឃាត់ដាក់លើចំណីអាហារ។

ប្រភព៖ Koh Kong Thmey News