ស៊ូៗណាក្មួយៗ ! ប្រឡង២ថ្ងៃនេះ ទោះបីជាឈឺដល់ចំនុចណាក៏ដោយ ត្រូវតែព្យាយាម អនាគតកំពុងរង់ចាំយើង...
សីហា
-

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននឹងកំពុងតែចាប់ផ្តើម ក្នុងនោះដែរ ក្រសួង អប់រំយុវជន និងកីឡា បានយកចិត្តទុកដាក់ រៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដើម្បីធានាបានថា ការធ្វើកំណែទម្រង់ការ អប់រំ កន្លងមក នឹងនៅតែបន្ត ហើយគុណភាព នៃការអប់រំជាពិសេសការប្រឡងនេះ នឹងនៅតែរក្សាស្ដង់ដារដូចមុន ដើម្បីធានាបានថា ប្រព័ន្ធអប់រំនៅកម្ពុជា មានគុណភាពល្អ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស អោយមានគុណភាព។

យ៉ាងណាមិញ ក៏មានបេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ដល់២០ ខែសីហា ឆ្នាំ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ 

ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល៕