កាមេរ៉ា១៦គ្រាប់ហើយ នៅតែវាហ៊ានទៀត...តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា​ បង្ហាញពីសកម្មភាព ចោរលួចឡើងលើរបងផ្ទះ របស់លោក នៅក្នុងបុរី...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀង Original Song លោក ម៉ា ច័ន្ទបញ្ញា ដែលជាតារាចម្រៀងមួយរូប ទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់មាហាជន ។ នៅថ្ងៃនេះ លោកបានបង្ហាញពីសកម្មភាពរបស់ក្រុមចោរមួយក្រុម បានធ្វើសកម្មភាព លួចគាត់ផ្ទះរបស់លោក ក្នុងបំណងលួចទ្រព្យសម្បត្តិ តែជាសំណាងល្អ ក្រោយពីក្រុមចោរនោះបានឃើញកាមេរ៉ា ភ្លាម វាក៏បានប្តូរទិសដៅទៅគាត់ផ្ទះអ្នកជិតខាង ដែលជាប់ផ្ទះរបស់លោកទៅវិញ ។


តារាចម្រៀងOriginal Song រូបនេះ ក៏បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា​"ចូលយកបានសម្រេច​ Laptop ទូរស័ព្ទ​ និងវត្ថុមានតម្លៃ​។ កាម៉េរ៉ា16គ្រាប់ហេីយ​ វានៅហ៊ានចូលលួចបានទៀត​ប្រហែលថែមលួស​ ឆ្កែម៉ាក្បាលពីរទៀតហេីយ។ ថតបានសកម្មភាពចោរចូលគាស់ផ្ទះ​ នៅបូរីភ្នំពេញ ថ្ងៃទី19/08/2019 សូមបងប្អូនធ្វេីការប្រយ័ត្នអោយមែនទែន"។



សូមទស្សនាវិដេអូ ទាំងអស់គ្នា៖



ប្រភព៖ Ma Chanpanha