កក់ក្តៅម្ល៉េះ❤️️បាច់ផ្កា ! ឪពុកមិនមានលុយច្រេីនមែន តែឪពុកមានភាពកក់ក្ដៅឱ្យកូនគ្រប់ពេល?
ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុប ចាប់ផ្តើមហើយនៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជិត១២ម៉ឺននាក់។ ដោយឡែកបងប្អូននៅក្នុងបណ្ដាញសង្គមហ្វេសបុកជាច្រេីនធ្វេីការចែករំលែកនូវរូបភាពនឹងវីដេអូជាបន្តបន្ទាប់ ការចែករំលែកទាំងនេះទាក់ទងនឹងការតស៊ូររបស់បេក្ខជន នឹងការស្រលាញ់របស់ឪពុកម្ដាយ ៕

ជាក់ស្ដែងមានគណនីហ្វេសបុកមួយមានឈ្មោះ Je Ya បានបង្ហោះរូបភាពនឹងវីដេអូទាក់ទងនឹងលោកពូម្នាក់ឈរចាំកូនស្រីចេញពីប្រឡងទាំងទឹកមុខសប្បាយរីករាយ ថែមទាំងមានកាន់បាច់ផ្កាយ៉ាងស្រស់ស្អាតសម្រាប់កូនស្រីសំនប់ចិត្តរបស់គាត់ទៀតផង៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។