មិនដឹងគាត់គិចមិច ដឹងត្រឹមជាទំលាប់ទៅហេីយ ! មិនសរសេីរមិនបាន​ ជនបរទេសម្នាក់​ ដេីររេីសខិតប័ណ្ណ​ និង​ សំរាមដែល​បងប្អូនខ្មែរយេីងចោលព្រោងព្រាតក្នុងថ្ងៃចុងក្រោយនៃការប្រឡងបាក់ឌុប​ ??...
Panha
-

ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុបមានរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់២០ ត្រូវបានបញ្ចប់៕ បងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រេីនកំពុងចាប់អារម្មណ៍ទៅលេីវីដេអូមួយរបស់ជនបរទេស ដែលកំពុងរេីសខិតប័ណ្ណ​ និង​ សម្រាមនៅមុខសាលាក្រោយបញ្ចប់ការប្រឡង ៕

ចំពោះវីដេអូនេះដែលមានបងប្រុសម្នាក់ចូលខមិនថា: (ហេតុអ្វីបានជាប្អូនៗបោះចោល?ធ្ងន់ពេកពិបាកកាន់ ឬ មកពីកាន់ទៅរលាកដៃ?ដឹងទេថាខិតប័ណ្ឌទាំងអស់នេះប្រើលុយដើម្បីបោះពុម្ភ?បើមិនចាប់អារម្មណ៍ខ្លាំង ចាំមកបោះចោលនៅផ្ទះក៏បានដែរ។ជឿទេថា អនាគតរបស់ប្អូនអាចនឹងនៅក្នុងខិតប័ណ្ណទាំងអស់នោះ?)