ជួយស៊ែរឲ្យប្អូនស្រីបានដឹងផង...ពិតជារំភើបណាស់ សាកលវិទ្យាល័យចេនឡា ផ្តល់អាហារូបករណ៍ ជូនពួកគាត់ទាំងពីរនាក់...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ ការប្រឡង បាក់ឌុប ត្រូវបានបញ្ចប់ទៅយ៉ាងរលូន និងមានភាពសប្បាយរីករាយ ពីសំណាក់ប្អូនៗ ដែលជាសិស្សានុសិស្ស ដែលធ្វើដំណើរចេញពីការប្រឡង យ៉ាងស្វីតស្វាញអស់រយៈពេលពីរថ្ងៃមកនេះ ។ ដោយឡែកក្រោយពីបានបញ្ចប់ការប្រឡង បាក់ឌុប ភ្លាម ក៏មានបងប្អូនជាច្រើនបានបង្ហាញត្រេកអរជាមួយប្អូន ក្រោយពីពេលចំណាយពេលជាយូរ ទម្រាំមានថ្ងៃនេះ ហើយថ្ងៃនេះ ក៏បានបញ្ចប់យ៉ាងល្អ ទៀតផង។


ទន្ទឹមនឹងការសប្បាយរីករាយ ក៏មានរឿងរ៉ាវដ៏គួរឲ្យខ្លោចចិត្តចំពោះ ប្អូនៗដែលបានមកប្រឡង ធ្វើឲ្យមហាជនមួយចំនួនស្ទើរតែស្រក់ទឹកភ្នែក ក្រោយពីបានទទួលដំណឹង របស់ប្អូនស្រី​ម្នាក់ វេត​ ស្រីអ៊ាង​ ដែលគាត់មកប្រឡងទាំងក្តីបារម្ភពីម្តាយ ដែលកំពុងតែសំរាកនៅក្នុងមន្ទីរពេទ្យ ។ ហើយអ្វីដែលកាន់តែតក់ស្លត់ទៅទៀតនោះ គឺប្អូនស្រី គ្មានសូម្បីតែប្រាក់ញុាំបាយ តែប្អូនស្រីនៅតែពុះពារមកប្រឡងទាល់តែបាន។



នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Chhay Ly" លោកបានបង្ហោះសារឲ្យដឹងថា "សូមកោតសរសេីរដល់ទឹកចិត្តលោកស្នងការរងផែនអន្តោប្រវេសន៍​ ខេត្ត​កំពង់ចាម​ ដែលលោកបានជួយឧបត្ថម្ភថវិកាបន្តិចបន្តួច​ ដល់បេក្ខជនដែលមកប្រលង​ នៅមណ្ឌលឧត្តរ​ ដែលគាត់មកប្រលងនេះមិនមានលុយកាក់សំរាប់ញុំាបាយ​ រឺក៏ចាយវាយអ្វីទេ?​ ហេីយម្តាយគាត់កំពុងធ្វេីការវះកាត់នៅមន្ទីរពេទ្យទៀត​ គាត់រំភេីបចិត្តឡេីងស្រក់ទឹកភ្នែក???អារម្មណ៍​មួយគិតគ្រួសារ​ មួយទៀតគិតពីក្តីបំណងរបស់អ្នកមានគុណ???"។


ក្តីបារម្ភ អមជាទឹកភ្នែករបស់ប្អូនស្រី បានធ្វើឲ្យមហាជនមានការអាណិត និងស្រលាញ់ ពីការព្យាយាមរបស់ប្អូនស្រី ដែលគាត់បានមកប្រឡង ទាំងគ្មានអ្វីសោះនៅក្នុងខ្លួន ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ សាកលវិទ្យាល័យចេនឡា Chenla University បានបង្ហោះសារថា​ "សួស្តីអ្នកទាំងអស់គ្នា បើមានអ្នកស្គាល់ពួកគាត់ ទាំងពីរនាក់ក្នុងរូបនេះ សូមជួយប្រាប់គាត់ផងអោយមកទទួលយកអាហារូបករណ៍នៅសាកលវិទ្យាល័យចេនឡាផង អរគុណ"៕


ប្រភព៖ សាកលវិទ្យាល័យចេនឡា Chenla University