កំសត់ម្ល៉េះប្អូន...ងាកទៅខាងណា ក៏ឃើញតែគេ សើចសប្បាយ ជាមួយគ្រួសារ ញុាំបាយជាគ្រួសារ មានការផ្តល់កំលាំងចិត្ត ពីគ្រួសារ ចំណែកខ្ញុំវិញ ចេញពីប្រឡងអង្គុយញាំបាយតែម្នាក់ឯង...(មានវិដេអូ)
រយៈពេលពីរថ្ងៃមកនេះ ប្អូនៗជាច្រើនបានចូលរួមការប្រឡង បាក់ឌុប ព្រមជាមួយនឹងស្នាមញញឹម និងក្តីរំភើប ព្រោះមានសាច់ញាតិ ជូនទៅជូនមក ហើយក៏មានបងប្អូនមួយចំនួនត្រូវទៅប្រឡងតែម្នាក់ឯង យ៉ាងកំសត់ នៅក្បែររបងសាលា ជាហេតុធ្វើឲ្យមហាជន មានការខ្លោចចិត្តជំនួស ព្រោះថាកំសត់ លើសពីកំសត់ទៅទៀត។
នៅក្នុងវិដេអូ មួយបានបង្ហោះពីសកម្មភាពរបស់ប្អូនប្រុស ដែលកំពុងតែអង្គុយញុាំអាហារ ក្រោយពេលចេញពីប្រឡង ។ មើលទៅមនុស្សម្នា គេមានសាច់ញាតិ មកលើកទឹកចិត្ត និងផ្តល់កំលាំងចិត្ត ព្រមជាមួយនិងអាហារដ៏ឆ្ងាញ់ ចំណែកប្អូនប្រុសវិញបានត្រឹមតែ អង្គុយញុាំបាយតែម្នាក់ លើដុំថ្មក្បែររបងសាលារៀនតែប៉ុណ្ណោះ។
ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "XK Corner Shop" បានបង្ហោះសារថា "ពិតជាកំសត់ម្ល៉េះប្អូនប្រុសចេញពីប្រលងអង្គុយញាំបាយតែម្នាក់ឯង គួរអោយអាណិតមែន ជូនពរប្អូនប្រលងជាប់???"។
មានវិដេអូ៖
ប្រភព៖ XK Corner Shop
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។