ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ កំពុងសម្រាកព្យាបាលជំងឺនៅ...
ស៊ីហៀង
-

ភ្នំពេញ ៖ ព្រឹទ្ធាចារ្យចាប៉ីដងវែង​ លោកតា គង់ ណៃ បានធ្លាក់ខ្លួនឈឺ នឹងសម្រាកនៅមន្ទីរពេទ្យ ដោយលោកតាមានជំងឺសួត ដែលជាហេតុធ្វើឲ្យមហាជន តាមបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានទទួលដំណឹងរបស់លោកតា ដែលកំពុងតែមានជំងឺជាប់ខ្លួនបែបនេះ។


កាលពីថ្ងៃម្សិលមិញ​នេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈ បានទៅសួរសុខទុក្ខលោកតា ដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ។


នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាពរបស់លោកតា គង់ ណៃ អមជាមួយសារយ៉ាងខ្លីថា​ "សមាគមសិល្បករខ្មែរ បានមកសួរសុខទុក្ខ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្សី"។


ប្រភព៖ Chanlakhena Chorn