កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩កន្លងទៅ នៅតាមផ្លូវបេតុង១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខមាននារីវ័យក្មេង រូបស្រស់សោភាម្នាក់ អាយុប្រហែល១៨ឆ្នាំមិនដឹងថាក្រុមគ្រួសារសាច់ញាតិនៅទីណានោះទេ មានអាការៈ មិនប្រក្រតី ដោយមិនបាននិយាយស្តីអ្វីទាំងអស់ ដៃជើងដងខ្លួនញ័រញ៉ាក់ទទ្រើកដូចកូនសត្វ មិនដឹងថាត្រូវថ្នាំ ឬប្រតិកម្មថ្នាំញៀននោះទេ ឈរទ្រឹងតាមដងផ្លូវ ត្រូវបានប្រជាពលរដ្ឋជួយនិងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវរកក្រុមគ្រួសារផ្ទះសម្បែងតែរកមិនឃើញនៅឡើយទេ ។

នេះបេីយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នារីរូបស្រស់ខាងលើឈរតាមដងផ្លូវ ដោយមិនដឹងថា មានបញ្ហាផ្លូវចិត្ត ប្រតិកម្មថ្នាំញៀន ឬមានជំងឺអ្វី ក្នុងខ្លួនឡើយក្នុងសភាពញ័រខ្លួនទទ្រើកដូចកូនសត្វសួរនាំយ៉ាងណាក៏មិនឆ្លើយដែរ ។ភិនភាគ ស្លៀកខោយឺតជើងវែង ពណ៌ខៀវ អាវយឺត ដៃខ្លី ពណ៌ប្រផេះ ស្ពាយកាបូបតូចមួយពុំមានអ្វីទេ នៅពេលសមត្ថកិច្ចនាំនាងយកទៅសង្កាត់ ជាបណ្តោះអាសន្ន ស្រាប់តែសមត្ថកិច្ចភ្លេចខ្លួន នាងលួចរត់ចេញរហូតរត់ឡើងអង្គុយលើម៉ូតូកង់បីគេទាំងមិននិយាយស្តីអ្វីទាំងអស់ ដោយខ្លាចកើតមានបញ្ហា គ្រោះថ្នាក់ដោយប្រការណាមួយដល់រូបនាង កម្លាំងអាជ្ញាធរ តាមចាប់ឃាត់ នាំចូលទៅអង្គុយជាបណ្តោះអាសន្ន នៅសាលាសង្កាត់អស់ជាច្រើនម៉ោង។ក៏ទាក់ទងប្រគល់អោយ កម្លាំងអធិការខណ្ឌពោធិ៍សែនជ័យ សួរនាំរកទីលំនៅបន្ត តែនៅតែរកផ្ទះមិនឃើញទៀត ព្រោះយប់អធ្រាត្រទៅហើយ ពិតជាមិនអាចទុកចោលបានទេ ណាមួយនាងជាស្រីស្អាតទៀត ទើបសម្រេចទាក់ទងប្រគល់អោយស្ថានីយ៍វិទ្យុABC ជួយផ្ដល់កន្លែងស្នាក់នៅ អាហារហូបចុក រួមទាំងការថែទាំ បណ្ដោះអាសន្នមួយជំហានសិន ដើម្បីរង់ចាំ ស្វែងរកសាច់ញាតិ របស់ប្អូន មកទទួលត្រលប់ទៅផ្ទះវិញ។




