ហួសចិត្តណាស់...មហាជន សម្តែងការហួសចិត្តចំពោះលោកពូម្នាក់ រថយន្តបុកគ្នាខ្ទៀតទៅដល់ជើង ស្ទើរស្លាប់ ស្ទើររស់ទៅហើយ មិនចុះមកមើលគ្នាអីបន្តិច...(មានវិដេអូ)
-

ស្តែងៗកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកជាច្រើន ពីវិដេអូ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត​ និងម៉ូតូ ដែលបណ្តាលឲ្យភាគីខាងម៉ូតូ ខ្ទៀតទៅម្ខាងតែម្តង។ 


នៅក្នុងគ្រោះថ្នាក់នេះ បានធ្វើឲ្យមហាជនមានការជជែកវែកញែកគ្នា ជាខ្លាំង ចង់ដឹងថាខាងណាជាអ្នកខុស? មានមតិជាច្រើនបានលើកឡើងថា "នៅក្នុងទីប្រជុំជនបើកបរមិនលើស 40km/1h ទេ តែនេះលឿនពេកហើយបងម៉ូតូ លោកពូ Vannak Pheng ច្បាប់អោយខាងឡានសងអត់លោកពូ បើមានកាម៉េរ៉ាបែបនេះហើយ?"។ 


មានម្ចាស់គណនីខ្លះទៀតបានខមិនថា "ខ្ញុំគិតថាកុំហុសម៉ូតូច្រើនជាង ព្រោះបើកលឿនអត់មានមើលខ្វេងស្តាំ មួយទៀតឡានបានមកដល់ ពាក់កណ្តាលផ្លូវហើយ"។


ទន្ទឹមនឹងនោះ មានមហាជនជាច្រើន សំដែងការហួសចិត្តចំពោះ លោកពូម្នាក់ ដែលគាត់កំពុងឈប់ ស្រាប់តែជនរងគ្រោះ ត្រូវរថយន្តបុក ខ្ទៀតទៅដល់ជើងគាត់ហើយ តែគាត់ហាក់ធ្វើមិនដឹងមិនលឺទៅវិញ។ កំហុសលោកពូមួយនាក់នៅជិតជនរងគ្រោះអង្គុយលើម៉ូតូធ្វើរប្រងើយ ដូចអត់មានរឿងអ្វីកើតឡើង រឺដោយសារមិនមែនជាសាច់ញាត្តិគាត់ហើយមើលទៅ"។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះថា "បុកស្ដែងៗតែម្ដង (ផ្លូវលេខ132កែង259) សង្កាត់ទឹកល្អក់ទី1 ម៉ោង16:19នាទី ល្ងាច ថ្ងៃទី21/08/2019 ។ កំហុស​ អ្នកណា​ ?"។


សូមទស្សនាវិដេអូទាំងអស់គ្នា៖



ប្រភព៖ Pheng Vannak News