រូបភាពរបស់ លោក ឯកឧត្តម គួច ចំរើន កាលដែលឯកឧត្តម អង្គុយហូប ពងទាស្ងោរ យ៉ាងសាមញ្ នៅខេត្តកំពង់ចាម
បងប្អូនច្បាស់ជាបានស្គាល់ហើយថា លោក គួច ចំរើន ដែលជាអភិបាលខេត្តព្រះសីហនុ ថ្មីដែលទើបតែឡើងកាន់តំណែងមិនទាន់បានប៉ុន្មានផង ព្រះសីហនុហាក់មានភាពប្លែក និងមានពន្លឺស្រស់បំព្រងដូចកាលពីមុនអញ្ចឹង និងលោកតែងតែចុះទៅគ្រប់ទីកន្លែងដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋស្ទើតែគ្មានពេលឈប់សម្រាកទេ ។

យ៉ាងណាមិញបើយោងទៅតាមគណននីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " រំលឹករូបអនុស្សាវរីយ៍ រូបភាពបង្ហាញពីភាពសាមញ្ញ របស់ឯកឧត្តម គួច ចំរើន កាលដែលឯកឧត្តម អញ្ជើញចុះបំពេញការងារ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

គ្រប់ពេលវេលា គ្រប់កាលៈទេសៈ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជារឿងចាំបាច់បំផុត ដែលឯកឧត្តម តែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយ និងជួយមិនថាជារឿងតូច ឬធំនោះឡើយ។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។