សូមចូលរួម រំលែកទុក្ខ ! ទៅដល់គ្រួសារប្អូនស្រី ម្នាក់ដែលបានបាត់ខ្លួន រយៈពេលច្រើនថ្ងៃ ហើយពេលនេះគាត់បានស្លាប់បាត់ទៅហើយ...
ស៊ីហៀង
-

ស្រុកព្រៃនប់-(ដំណឹងបឋម)- សមត្ថកិច្ច មូលដ្ឋានប្រាប់ថា ក្មេងស្រីអាយុ១៣ឆ្នាំមួយរូប ឈ្មោះស្រីណុចរស់នៅភូមិ,ឃុំ,ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលអាណាព្យាបាលអោយជួយផ្សព្វផ្សាយរកក្រោយបាត់ចេញពីផ្ទះតាំងពីថ្ងៃ១៧សីហា២០១៩នោះ រហូតមកដល់រសៀលថ្ងៃ២២សីហា២០១៩នេះ គេបានប្រទះឃើញក្មេងស្រីរូប នេះស្លាប់បាត់ទៅហើយ ដោយរកឃើញសាកសពក្មេងស្រីរងគ្រោះ មានស្ថានភាពហើម នៅម្តុំកន្លែងកម្សាន្តទឹកធ្លាក់ ក្នុងភូមិព្រៃនប់ឃុំព្រៃនប់ស្រុកព្រៃនប់ ។ ភ្លាមៗ សមត្ថកិច្ចនៅមិនទាន់កំណត់បានថា ការស្លាប់របស់ក្មេងស្រីរងគ្រោះ កើតឡើងដោយអំពើឃាតកម្មឬដោយហេតុការរងគ្រោះចៃដន្យណាមួយឡើយ ដោយរង់ចាំការធ្វើកោសល្យវិច្ចយ័រួច៕