សូមជួយស៊ែយកតែបុណ្យផង...ញាតិញោមអើយ ជិតដល់រដូវភ្ជុំបិណ្ឌហើយ សាលាក៏គ្មាន ហើយស្ថិតនៅលើភ្នំដាច់ស្រយ៉ាលគេទៀត មិនសូវមានញាតិញោម វត្តនេះក្រីក្រខ្លាំងណាស់...(មានវិដេអូ)
ស៊ីហៀង
-

កាលពីថ្ងៃទូ៣១​ ខែកក្តដា កន្លងទៅ មានសាលាឆាន់មួយ ដែលស្ថិតនៅភូមិតេជោ ពង្រក ឃុំតេជោ អភិវឌ្ឍន៍ ស្រុកឈូក ខេត្ដកំពត បានឆេះខ្ទេចគ្មានសល់ នៅវេលាម៉ោង​៣និង៣០នាទី ទៀបភ្លឺ មានព្រះតេជគុណជាច្រើនអង្គដែលគង់នៅ វត្ដពង្រក ជុំតេជោ ពេលនេះ ត្រូវការសាងសង់សាលាឆាន់ថ្មី ។


នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ម្លប់ សាសនា បានបង្ហោះសារថា "ចំរើនពរញាតិញោម ប្រជាពុទ្ធបរិសទ័ ក្នុងប្រទេសនិងក្រៅប្រទេសនៅឯនាយសមុទ្រ ក្នុងសង្គមបណ្ដាញហ្វេសប៊ុកទាំងអស់ ជួយស៊ែរម្នាក់មួយៗ យកតែបុណ្យកុសលចុះញោម វត្ដនេះក្រក្រីខ្លាំងណាស់ ហើយនៅទីដាច់ស្រយ៉ាលទៀតញោម ពេលនេះត្រ្វវភ្លើងមច្ចុរាជឆាបឆេះសាហៅព្រៃផ្សៃណាស់ បង្ករភាពមហន្ដរាយខ្ទេចខ្ទំមកដល់វត្ដដ៍កំសត់មួយនេះ នៅសល់តែផេះហើយធូរលីទទេ មេត្ដាជួយលោកផងញោម។


-ហ្វេសប៊ុក៖ នៅកាលពីរពេលថ្មីៗនេះ បានកើតមានករណីអគ្គីភយ័មួយខ្នង បណ្ដាលអោយភ្លើងឆេះខ្ទេចម៉ត់គ្មានសល់ទេ ហើយព្រះសង្ឃនៅទីនោះទួញថ្ងូរខ្លាំងណាស់ កំពុងតែជួបការលំបាកស្ទើរប្រះទ្រូង វត្ដនេះក្រក្រីខ្លាំងណាស់លើសពីរការស្មានញោម និងស្ថិតនៅលើភ្នំមួយដែលជាទីដាច់ស្រយ៉ាលថែមទៀតផង។


-នេះបើយោងតាមគណនីហ្វេសប៊ុក ព្រះចៅអធិការវត្ដផ្ដល់បានធ្វើការរៀបរាប់លើកឡើងអោយដឹង នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា មានករណីដុតភ្លើងវស្សាទៀនបានត្រូវខ្យល់បក់បោកគួចដួលឆាបឆេះសាលាឆាន់ខ្ទេចម៉ត់អស់ គួរអោយសង្វេគណាស់បើញាតិញោមមានក្ដីមេត្ដា ចូលបុណ្យកុសលតាមសទ្ធាជ្រះថ្លាផង ព្រោះវត្ដនេះក្រក្រីណាស់ញោម។


-បើញោមជួយឧបត្ថមកំទ្រជួយ សូមទាក់ទងមកលេខព្រះចៅអធិការវត្ដពង្រក ជុំតេជោផ្ដល់ 0966296060/0964485050។

-បញ្ចាក់៖ហេតុការនេះកើតឡើងកាលពីរយប់ថ្ងៃទី31 ខែ7 ឆ្មាំ2019នៅវេលាម៉ោង3;35នាទី អាធ្រាតជិតភ្លឺជាថ្ងៃសិល។

-ចំរើនពរញាតិញោមផ្ដល់ដំណឹង សាលាវត្ដអាត្មាភាព ភូមិតេជោ ពង្រក ឃុំតេជោ អភិវឌ្ឃន៍ ស្រុកឈូក ខេត្ដកំពត ធ្វើសាលាឆាន់ថ្មី កសាងឡើងវិញអំពីរដែក ដំបូលបាំងឬស្សី មានបណ្ដោយ16ម៉ែត ទទឹង9ម៉ែត បន្ដសំយ៉ាប5ម៉ែត ទាំង4ជ្រុងញោម សាធូកៗៗៗ ញោមចូលចំរើនៗៗៗ"។


គុណម្ចាស់បានបន្តទៀតថា "ចំរើនពរញោម វត្ដពង្រក កំពុងរៀបចំកសាងសាលាឆាន់ដែកឡើងវិញ មានបណ្ដោ16ម៉ែត ទទឹង9ម៉ែត បន្ដសំយ៉ាប5ម៉ែត4ជ្រុង ទីឃ្លាថ្មពេក មិនអាចជួលអាទ្រាក់ឈូសដីថ្មបានទេ មានតែរង់ចាំអាអ៊ិចកាយដីទើបអាចធ្វើបាន សូមអោយញោមចូលរួមកសាងតាមកំលាំងសទ្ធាជ្រះថ្លា តិចក្ដីច្រើនក្ដី បុណ្យសំរេចដោយការធ្វើទាន។


-មួយថ្ងៃៗអាត្មាខំធ្វើណាស់ ចិញ្ចឹមលោកផង បង្រៀនលោកផង មើលថែលោកផង ធ្វើចង្ហាន់លោកផង ដាំដើមឈើផង ស្រោចទឹកដើមឈើផង ជួយការងារសង្គមផង រក់ជុំនួយផង ហើយមានតែលោកធំមួយអង្គគត់ជាអ្នកមើលថែរក្សានេនតូចៗ តែពិបាកយ៉ាងណា អាត្មាភាពនិងស៊ូៗៗៗដល់ថ្ងៃទីបញ្ចប់ ព្រោះដល់ពេលស្លាប់ទៅវិញ គ្មានអាចយកអ្វីទៅបានទេ ក្រៅពីរបុណ្យនិងបាប សាធូកៗញោមចូលចំរើនៗៗៗ"។


មានវិដេអូ៖



ប្រភព៖ ម្លប់ សាសនា