ឃាត់ខ្លួនជនជាតិចំនួន៤០០នាក់ ក្នុងនោះមាន២៧នាក់ ជាមុខសញ្ញាចាប់ខ្លួនរបស់សមត្ថកិច្ចនគរបាល​ប្រទេស​ចិន​ ផងដែរ ចំណែកអ្នកមនុស្សជាង៣០០នាក់ទៀត សមត្ថកិច្ចបានសម្រេចឲ្យ...
ស៊ីហៀង
-

ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៩ កំលាំងនគរបាលនាយកដ្ឋាន​អន្តោប្រវេសន៍  សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ចុះ​ត្រួតពិនិត្យ និង​ឃាត់​ចិន​ជិត ៤០០​នាក់ នៅ​អគារ​គ្មាន​លេខ កម្ពស់​៨​ជាន់ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។


នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍  បានប្រាប់ឲ្យដឹងថា ការចាប់ឃាត់ខ្លួនចិននេះ មានចំនួន២៧នាក់ ដែលបានមកស្នាក់នៅ និង​ធ្វើការ​គ្មាន ឯកសារ​ផ្លូវច្បាប់​ទេ ព្រមទាំង​មានឈ្មោះ​ក្នុង​បញ្ជី​មុខសញ្ញា​ស្វែងរក​ចាប់ខ្លួន​របស់ សមត្ថកិច្ចនគរបាល​ប្រទេស​ចិន​ផង​ដែរ ។


ក្រៅពីនេះ ជនជាតិចិនចំនួន៣៣៩​នាក់​ទៀត ដែលមិនមានឈ្មោះជាប់ពាក់ព័ន្ធ សមត្ថកិច្ចទុកពេលឲ្យមួយមួ​យស​ប្តា​ហ៍ ឲ្យ​អ្នក​ទទួលខុសត្រូវ ឬ​ក្រុមហ៊ុន យក​ឯកសារ​មក​បង្ហាញ​សមត្ថកិច្ច ដើម្បី​ត្រឡប់​ទៅ​ធ្វើការ​វិញ ៕