លក់បានប៉ុន្មានពូ បានជាខំប្រឹងលួចម្ល៉េះ...សមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់ទី៣​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចកាត់ខ្សែកាបអុបទិចទូរស័ព្ទ...
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៣និង៣០នាទី នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣​ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ពីបទលួច (លួចកាត់ខ្សែកាបអុបទិចទូរស័ព្ទ) ដែលប្រព្រឹត្តថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះ ៦១ ផ្លូវ២៦៩ក្រុម២៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។


ជនសង្ស័យ  ១-ឈ្មោះ អ៊ុក រ៉ុមភេទប្រុស អាយុ៣២ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។វត្ថុតាងចាប់យកខ្សែកាបអុបទិចទូរស័ព្ទចំនួន០១ខ្សែប្រវែងប្រហែល៣០ម៉ែត្រ ម៉ូតូចំនួន០១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1FD-1109 លេខតួនិងម៉ាស៊ីន:8797903 (ជារបស់ជនសង្ស័យជិះមកធ្វើសកម្មភាព)។

ពេលឃាត់ខ្លួនពីនិត្យឃើញជនសង្ស័យមានសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ