បទថ្មី...កញ្ញា សុខ ពិសី មានសង្សារជាស្តេចហ្គេម មហាតឹងចិត្ត ព្រោះគេមិនដែលយល់ចិត្ត...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ កំពូលតារាចម្រៀង សំលេងស្រទន់ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី ហាក់ឡើងកូដកាន់តែខ្លាំងឡើងៗ ព្រោះតែទេពកោសល្យ និងទឹកដមសំលេងដ៏ស្រទន់របស់កញ្ញា ។ តារាចម្រៀងរូបស្រស់ កញ្ញា សុខ ពិសី ទើបតែបញ្ចេញនូវបទចម្រៀងថ្មីៗមួយ​បទ ដែលមានចំណងជើងថា "សង្សារស្តេចហ្គេម" ។


នៅក្នុងបទចម្រៀងដ៏ក្រអួនក្រអៅមួយបទនេះ ជាទីចាប់អារម្មណ៍ជាខ្លាំង ព្រោះតែចំណងជើង នៃបទចម្រៀង ពិតជាភាពទាក់ទាញចិត្តមិត្តអ្នកស្តាប់និង កំពុងតែទទួលបានប្រជាប្រិយភាពជាខ្លាំង ក្រោយពីបានស្តាប់បទចម្រៀងដ៏ពិរោះមួយបទនេះ។


សង្សាស្តេចហ្គេម គឺជាបទចម្រៀងមួយបទ បែបមនោសញ្ចេតនា រៀបរាប់ពីសង្សារស្តេចហ្គេម ដែលវក់នឹងហ្គេមរហូតដល់ភេ្លចសង្សារ របស់ខ្លួន ស្ទើរតែគ្មានសង្សារនៅក្នុងចិត្ត៕


សូមទស្សនាវិដេអូទាំងអស់គ្នា៖