ត្រឹមតែម្នាក់១ស៊ែរទេ ! ដើម្បីផ្តល់កម្លាំងចិត្ត និងបួងសួង កុំឲ្យពួកគាត់ជួបគ្រោះថ្នាក់ និងយកឈ្នះអស់មារសត្រូវ ដែលឈ្លានពានប្រទេសយើង នៅតាមព្រំដែន...
ស៊ីហៀង
-

​ខេត្តព្រះវិហារ​៖  ​យោងទៅតាម​របាយការណ៍​របស់​ម​ន្ទីរ​ព័ត៌មាន ខេត្តព្រះវិហារ ជូន​រដ្ឋមន្ត្រី ថា «​នៅ​ម៉ោង ៦ និង ៣០​នាទី ថ្ងៃទី​២២ ខែសីហា ឆ្នាំ​ ឯកឧត្តម ស្រី​ ឌឹក មេបញ្ជាការ​កងពលធំ​លេខ​៣ បាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ថ្នាក់ដឹកនាំ និង​សមត្ថកិច្ច​ស្រុក​ជាំ​ក្សាន្ត អោយ​ត្រៀមលក្ខណៈ​ជម្លៀស​ប្រជាជន ចំនួន ៤​ភូមិ ក្នុង ២​ឃុំ រួមមាន​៖ ១-​ភូមិ​របុញ ២-​ភូមិ​សែន​តេជះ ៣-​ភូមិ​មរកត​តេ​ជោ ក្នុង​ឃុំ​មរកត និង​១​ភូមិ​ទៀត គឺ​ភូមិ​សែន​រុងរឿង​៥ ក្នុង​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត អោយមក​ស្នាក់​ជា​នៅ​គោលដៅ​ចំណុច​ស្រះ​ម្លិះ និង​វត្ត​ទួល​អណ្តែត ក្នុងស្រុក​ជាំ​ក្សាន្ត ក្នុងករណី​អាសន្ន​ឈានដល់​ការផ្ទុះអាវុធ​»។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " ប្រសិនបើខ្ញុំស្លាប់ក្នុងសមរភូមិសូមដាក់សពខ្ញុំក្នុងមជ្ឈូស រួចយកទៅផ្ទះដាក់គ្រឿងឥស្សរិយយសលើដើមទ្រូងខ្ញុំ រួចប្រាប់ឪពុកម្ដាយខ្ញុំថាខ្ញុំប្រឹងអស់ពីសមត្តភាពហើយ ប្រាប់បងប្រុសស្រីខ្ញុំកុំកើតទុក្ខអីព្រោះប្អូនគាត់ទៅមិនអាចត្រលប់មកវិញទៀតទេ ហើយប្រាប់មនុស្សជាទីស្រលាញ់ខ្ញុំថាកុំយំ??ព្រោះបងជាកងកម្លាំងកើតមកដើម្បីបម្រើជាតិ??ពាក្យពេជ្ររបស់កងកម្លាំង"។