លោក ដួង សុខគា មិនពេញចិត្តជាខ្លាំង ក្រោយពីឃើញបងប្អូនលេងបណ្តាញសង្គមហ្វេសប៊ុក យកអធិរាជសំលេងមាស លោកតា ស៊ិន ស៊ីសាមុត និង តារាចម្រៀងកូរ៉េ មកធ្វើការប្រៀបធៀបគ្នាបែបនេះ...
ស៊ីហៀង
-

ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការលើកយកអធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ជាមួយនិងក្រុមចម្រៀងដ៏ល្បីឈ្មោះ របស់កូរ៉េ BTS ដោយម្នាក់ៗបានធ្វើការវែកញែក និងវាយប្រហារជាខ្លាំង ពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ។ ការវាយប្រហារគ្នានេះ បានធ្វើឲ្យលោក សុខគា និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការមិនពេញចិត្តជាខ្លាំង មិនគួរណា យកអធិរាជសំលេងមាស លោកតាស៊ិន ស៊ីសាមុត មកប្រៀបធៀបគ្នាបែបនេះ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក សុគា បានបង្ហោះសារថា "ខ្ញុំមិនទាន់រកឃើញអ្នកណាដែលធ្វើឲ្យខ្ញុំដក់ក្នុងចិត្ត រហូតគោរពដូចលោកតានៅឡើយទេ។ ចំណេះដឹង អំណោយទាន បច្ចេកទេស សីលធម៌ ឆន្ទៈ លោកខ្ពស់ណាស់។ សំឡេងលោក ឥតអ្នកណាឡើងទៅក្បែរនៅឡើយទេ! មនុស្សច្រើនណាស់យកបទគាត់មករកស៊ី ហើយរមិលគុណលោក! សូមឲ្យស្គាល់ខុសស្គាល់ត្រូវ គុណទោសផង អ្នកអើយ! ប្រេតជិតមកទៀតហើយ ប្រយ័ត្ននរក! ។ខ្ញុំសូមជម្រាបជូនជាដំណឹងអ្នកណា ប្រមាថលោក"។


ប្រភព៖ តា សុខគា តន្រ្តីបុរាណ