មានចឹងដែរ ! បុរសម្នាក់លួចតទឹកពីផ្ទះគេមកផ្គត់ផ្គង់ផ្ទះខ្លួនឯងត្រូវសមត្ថកិច្ចឃាត់ខ្លួន...
Panha
-

បុរសម្នាក់លួចតទឹកពីផ្ទះគេមកផ្គត់ផ្គង់ផ្ទះខ្លួនឯងត្រូវសមត្ថកិច្ចឃាត់ខ្លួន​ នៅស្រុកអង្គស្នួល ករណីអំពើលួច(តប្រព័ន្ធទឹក)នេះបានកើតហេតុថ្ងៃទី២១ ខែសីហា​ ឆ្នាំ២០១៩ វេលាម៉ោង១២.០០នាទី នៅចំណុចភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ០១នាក់ឈ្មោះបៀវ គីមលី ភេទស្រី អាយុ៣៩ឆ្នាំសញ្ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិ-ឃុំកើតហេតុខាងលេី ។ជនសង្ស័យ០១នាក់(ឃាត់ខ្លួន)ឈ្មោះលន់ សំអូន ភេទប្រុសអាយុ៣២ ឆ្នាំសញ្ជាតិខ្មែរមុខរបរ ជាងកាត់សក់ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលេី ។សម្ភារៈចាប់យកមាន កែងទុយយោ ជ័រ០១ ។

ផលប៉ះពាល់ជនរងគ្រោះខាតបង់លុយថ្លៃទឹកនិងថ្លៃភ្លើង ថ្លៃជួសជុសម៉ូទ័រដោយប្រើលើសកំរិតបណ្តាលឲ្យឆេះ ។សភាពនៃរឿងហេតុនៅមុនពេលកើតហេតុជនរងគ្រោះចេះតែឆ្ងល់ឌីសសង់ទ័រ ឧស្សាហ៍លោតនិងឆេះម៉ូទ័រញឹកញាប់ទើបមកដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានប្រើជាងឈ្មោះ ហឿន រុន ចុះទៅត្រួតពិនិត្យទើបរកឃើញកន្លែងសង្ស័យ លួចតប្រព័ន្ធទឹក ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានលួចតប្រព័ន្ធទឹកដើម្បីយកមកផ្គត់ផ្គង់ផ្ទះជួលរបស់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា​ ឆ្នាំ២០១៩វេលាម៉ោង១២.០០នាទី ។ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការ តាមនីតិវិធីច្បាប់ ។


ប្រភព:ស្នងការដ្ឋាននគរបាលខេត្តកណ្តាល