គួរឲ្យអាសូរណាស់ ​!​ គ្រួសារមួយមានបងប្អូន១២នាក់ មាន៦ពិការរស់នៅយ៉ាងលំបាកវេទនា ឪពុកម្ដាយស្លាប់ចោល ពេលនេះគ្មានទីពឹង...
Panha
-

នេះបេីយោងតាមប្រភពគណនីហ្វេសបុកមួយមានឈ្មោះ "Veng Lengna Charity"បានបង្ហោះរឿងរ៉ាវគួរអោយសង្វែកមួយរបស់បងប្អូនពិការទាំង៦នាក់ កំព្រាគ្មានឪពុកម្ដាយរស់នៅយ៉ាងលំបាកវេទនាបំផុត៕ ខាងក្រោមនេះជាការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា:

"ខេត្តបាត់ដំបង ៦នាក់ពិការបើបងប្អូនមើលតាមរូបភាពមួយសន្លឹកនេះគឺគួរឱយអាណិតអាសូពីព្រោះគាត់សុទ្ធតែជាជនពិការទាំងប្រាំមួយនាក់ដែលនៅក្នុងគ្រួសារមួយមានបងប្អូនទាំងអស់ដប់ពីរនាក់ ហើយក៏ជាកូនកំព្រាដោយសារឪពុក ម្ដាយបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់កាលពី ពីរ បីឆ្នាំមុន(បងប្អូនបង្កើតទាំង12នាក់នោះនៅរស់ទាំងអស់)អ្នក6នាក់ទៀតដែលមិនពិការមានប្ដីប្រពន្ធអស់ហើយ ។

សព្វថ្ងៃនេះគាត់រស់នៅភូមិ បដាក ឃុំរស្មីសង្ហា ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។បើសប្បុរសជននានាមានចិត្តមេត្តាសូមជួយគាត់ផងចុះ។បងប្អូនអាចទាក់ទងទៅលេខទូរសព្ទរបស់ក្រុមគ្រួសារគាត់ 0962294365( ប្រភពពី ណាវន្នី )"


ប្រភព:Veng Lengna Charity