ដើម្បីការពារជាតិមាតុភូមិ ...លោក ផែង វណ្ណៈ ស្ម័គ្រចិត្តចូលសមរភូមិការពារទឹកដី​ និង​ ការពារប្រជាជន​ បើសិនជាតិនៅតែត្រូវការលោក...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ លោក ផែង វណ្ណៈ ហើយមែនទេ ដែលលោកមានបុគ្គលម្នាក់ ពុះពារគ្រប់ឧបសគ្គ ដើម្បីជួយដល់ជនរងគ្រោះ រឿងដីធ្លី ដែលមានអ្នកមានអំណាចជាច្រើន ជិះជាន់ប្រជាពលរដ្ឋក្រីក្រ យកដីធ្លីឥតក្តីមេត្តាដល់រាស្រ្តស្លូតត្រង់ និងជាពូជសាសន៍តែមួយ ។


ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានបងប្អូនជាច្រើន បានធ្វើការចែករំលែក ព័ត៏មានអំពីស្ថានភាព នៅព្រះវិហារ ដែលកំពុងតែមានភាពតានតឹង រវាងកម្ពុជា និងឡាវ។


ក្នុងនាមជាអតីតយុទ្ធជន ម្នាក់ ដែលស្រលាញ់ ស្នេហាជាតិ លោកបានបង្ហោះសារថា "អតីតយុទ្ធជន​ ផែង​ វណ្ណៈ​ ធ្លាប់​ជាអ្នកប្រយុទ្ធនៅលេីសមរភូមិតាំងពីឆ្នាំ​ ១៩៨៨​ ។ មកដល់បច្ចុប្បន្ន​ទោះជាមានវ័យចំណាស់បន្តិចមែន​ ប៉ុន្តែ​បេីជាតិត្រូវការ​ខ្ញុំស្ម័គ្រចិត្តកាន់អាវុធការពារទឹកដី​ និង​ ប្រជាជន​ ដោយគ្មានរួញរា​" ៕


ប្រភព៖ Pheng Vannak News