អគ្គិភ័យឆេះអគាររោងចក្រផលិតពូក នៅមិនទាន់រលត់ទៅវិញទាំងស្រុងនោះទេ ពេលនេះលោកទេសរដ្ឋមន្ត្រី គន់ គីម កំពុងចុះធ្វើការត្រួតពិនិត្យ ព្រោះខ្លាចអគារ...
-

ភ្នំពេញ៖ តាំងពីរសៀលម៉ោងថ្ងៃទី២៣ ខែសីហា រហូតដល់ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ អគ្គិភ័យដែលបានឆាបឆេះរោងចក្រផលិតពូកនៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នោះ​ មិនទាន់រលត់ទាំងស្រុងនៅឡើយទេ។


លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពគ្រោះអគ្គិភ័យ ដែលបានឆាបឆេះនេះហើយ។ លោកបានមានប្រសាសន៍ថា កងកម្លាំងវាយអគារតែម្តង ដើម្បីចៀសវាងការបាក់ស្រុត សង្កត់ផ្ទះប្រជាពលរដ្ឋ និងអាបណ្តាលឲ្យមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។


គួរបញ្ជាក់ផងដែរថា ក្រុមជំនាញពន្លត់អគ្គីភ័យ កំពុងតែបន្តការបាញ់ពន្លត់ រោងចក្រសិប្បកម្មផលិតពូក ជាបន្តទៀត ៕