អបអរសាទរ...មន្ទីរពេទ្យខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ សម្រាប់ការផ្តល់សេវាសាធារណ:គំរូសម្រាប់ឆ្នាំ២០១៩...
ស៊ីហៀង
-

កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅក្នុងឱកាសអបអរសាទរ ដែលមន្ទីរពេទ្យ ខេត្តកំពង់ចាម ទទួលបានពានជ័យលាភី ចំណាត់ថ្នាក់លេខ១ ជាមន្ទីរពេទ្យគំរូ ក្នុងការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក របស់ មន្ទីរពេទ្យខេត្តកំពង់ចាម បានបង្ហោះសារថា "រសៀលថ្ងៃទី 23 ខែសីហាឆ្នាំ 2019 មន្ទីរសុខាភិបាលខេត្តកំពង់ចាមបានរៀបចំពិធីអបអរសាទរ មន្ទីរពេទ្យជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូសម្រាប់ឆ្នាំ២០១៩។


របស់មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបាធាយ មន្ទីរពេទ្យបង្អែកចំការលើ និងមន្ទីរពេទ្យបង្អែកព្រៃឈរ ក្រោមអធិបតីភាព ឯកឧត្តមអភិបាលខេត្តកំពង់ចាម ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរនានាជាជុំវិញខេត្ត។


ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានមន្ទីរពេទ្យព្រមទាំងមន្ត្រីរាជការនានាចូលរួមយ៉ាងច្រើនកុះករ"។


ប្រភព៖ មន្ទីរពេទ្យខេត្តកំពង់ចាម