ដាក់ចំៗ...លោកវិល្លាម​ ថា លុបបឹងលុបបួរទៅសង់អាគារ ពេលលិចហូហៀរ កុំបន្ទោសវស្សា ដេញក្មេងកំព្រាយកដីសាលា ពេលក្មេងអវិជ្ជា កុំបន្ទោសសង្គម...
-

ឯកឧត្តមវិល្លាម ប្រធានគណបក្សខ្មែរក្រោក លោកបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ដោយនៅក្នុងសារនោះបានរៀបរាប់ថា"លុបបឹងលុបបួរទៅសង់អាគារ ពេលលិចហូហៀរ កុំបន្ទោសវស្សា ដេញក្មេងកំព្រាយកដីសាលា ពេលក្មេងអវិជ្ជា កុំបន្ទោសសង្គម" ។


នាពេលបច្ចុប្បន្ននេះ លោកកំពុងតែស្រាវជ្រាវ រកភស្តុតាង ដើម្បីជួយដល់ក្មេងៗ នៅសាលាក្តីសង្ឃឹម ដែលមានក្មេងសិស្សសាលាជាច្រើន ក្រីក្របានស្នាក់អាស្រ័យ ក្រេបយកចំណេះដឹង នៅសាលារៀនមួយនេះ ដើម្បីអនាគតរបស់ពួកគាត់ទៅថ្ងៃមុខ និងដើម្បីប្រទេសជាតិផងដែរ។


លោកវិល្លាម ក៏បានជួយដោះស្រាយរឿងដីធ្លីជាច្រើន របស់បងប្អូនប្រជាពលរដ្ឋ​ ដែលកំពុងជួបនូវការលំបាក ក្រោមការរំលោភបំពាន ពីអ្នកមានអំណាច ដែលចង់បានដីធ្លីរបស់ពួកគាត់ ព្រោះតែឃើញថាដីនោះមានតំលៃថ្លៃ។


ទាំងអស់ហើយ ដែលធ្វើឲ្យលោកវិល្លាម មិនអាចឈរមើល ពីការបាត់បង់សាលារៀន ដែលប្អូនៗក្មួយៗ ពឹងពាក់ស្នាក់អាស្រ័យ ក្រេបយកចំណេះដឹង ហើយសុទ្ធតែជាក្មេងក្រីក្រ ដែលគ្មានអ្វីអាចតស៊ូបាន។ លោកនឹងស្វែងរកយុត្តិធម៏ និងស្រាវជ្រាវឲ្យបានដឹងរឿងពិតប្រាកដ ពីរឿងមួយនេះ ព្រោះលោកមិនចង់ឲ្យក្មេងៗគ្មានអនាគតនោះទេ។


ប្រភព៖ William Guang