សូមចូលរួមរំលែកទុក្ខ ! ក្មេងៗ ដែលជិះម៉ូតូ មួយគ្រឿងឌុបគ្នា ៥ នាក់ត្រូវឡានធំបុក បណ្តាលឲ្យស្លាប់ក្មេងៗចំនួន....
ស៊ីហៀង
-

ក្រុងព្រះសីហនុ-លោកឧត្តមសេនីយ៍ត្រីអុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុថ្លែងថា ចំនួនអ្នកស្លាប់ឡើងដល់៣នាក់ហើយ(២នាក់ស្លាប់នៅនឹងកន្លែង ម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ) ក្នុងចំណោមជនរងគ្រោះដែលជាក្មេងៗជិះម៉ូតូមួយគ្រឿងឌុបគ្នា៥នាក់ក្នុងនោះមានក្មេងប្រុស៤នាក់និងស្រីម្នាក់ ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំនិងម៉ូតូ នៅជិតវេទិកាវិមានឯករាជ្យក្រុងព្រះសីហនុកាលពីថ្ងៃ២៣សីហា២០១៩ ។ លោកស្នងការរងបញ្ជាក់ថា ជនរងគ្រោះទី៣ដែលស្លាប់នៅមន្ទីរពេទ្យជាក្មេងស្រីជំទង់ដែលជាអ្នកបើកបរម៉ូតូ ចំណែកក្មេងប្រុស២នាក់ទៀតដែលរងរបួសកំពុងសង្គ្រោះបន្តនៅមន្ទីរពេទ្យ។

ដោយឡែកចំពោះភាគីខាងរថយន្តលោកស្នងការរងអោយដឹងដែរថា នគរបាលស្គាល់ អត្តសញ្ញាណហើយនិងកំពុងបន្តនិតិវិធីជាមួយខាងក្រុមហ៊ុនម្ចាស់រថយន្ត អោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។

សូមចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលបាត់បង់សាច់ញាតិដោយសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍នេះ។ ប្រភព Huy Bunleng