ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ ការលក់ ឬចែកចាយ ឱសថឈ្មោះ Bee Mex គ្មានបញ្ជីកា កំពុងផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook គ្មានច្បាប់ពីក្រសួងសុខាភិបាល គណនីហ្វេសប៊ុកចំនួន១៦គឺ៖ ១. Lee Na, ២. 168 Skin Care ផលិតផលថែរក្សាសម្រស់ , ៣. Pay Nikorn , ៤. 168 Skin Care+ សូមស្វាគមន៍, ៥. Sophorn Somrith , ៦. Raksmey Colo, ៧. Mey Beauty Shop, ៨. Pich ChorRanai , ៩. Mean Leap , ១០. Chha Rak Collagen , ១១. 168 Skin Care+ Live , ១២. Bee Tech , ១៣. Lina So, ១៤. Polkor Online Shop, ១៥. Manin SreyMeas, ១៦. Phuong Pada កំពុងផ្សព្វផ្សាយ ឱសថឈ្មោះ Bee Max គ្មានបញ្ជីកា និង គ្មានច្បាប់ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាជនពលរដ្ឋ ទាំងអស់ឈប់ជឿការផ្សព្វផ្សាយឃោសនាភូតកុហកបោកប្រាស់ តាមបណ្តាញសង្គមហ្វេសប៊ុកដោយគ្មានមូលដ្ឋាន វិទ្យាសាស្រ្តច្បាស់លាស់របស់ គណនីទាំង១៦ខាងលើ ត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់ ឬ ចែកចាយ ឱសថឈ្មោះ Bee Max គ្មានបញ្ជីកា នេះជាបន្ទាន់។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីទាំង១៦ ខាងលើ ដែលនាំចូល ផ្សព្វផ្សាយ លក់ឬ ចែកចាយ ឱសថឈ្មោះ Bee Max គ្មានបញ្ជីកា នេះទៅតាមច្បាប់ស្តីពីការ គ្រប់គ្រងឱសថ និងច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងលក់ចែកចាយ ឱសថឈ្មោះ Bee Max គ្មានបញ្ជីកានេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៏មាន ឬ ត្រូវការព័ត៏មានបន្ថែមពី នាយកដ្ឋានឪសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាម រយៈលេខទូរស័ព្ទ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៩ ៨៦៦ ៧៦០។


