ទំនាស់រឿងរកសុីនឹងរឿងស្នេហា !​ យប់នេះអន្ទិត កក្កដា សុភ័ណ្ឌ ចេញវីដេអូបកស្រាយលម្អិតរឿងរ៉ាវមួយចំនួនដែលបងប្អូនមិនពេញចិត្ត.....
Panha
-

បងប្អូនច្បាស់ជាស្គាល់ហេីយអន្ទិត កក្កដា សុភ័ណ្ឌ នៅមុននេះបន្តិចបានបង្ហោះវីដេអូបកស្រាយរឿងរ៉ាវមួយចំនួន ទាក់ទងនឹងការរកសុីនឹងរឿងស្នេហា ៕​ ខាងក្រោមនេះជាខ្លឹមសារ ដោយសរសេរអោយដឹងថា:

"សូមគោរពបងប្អូនទាំងអស់គ្នា នេះជាវីដេអូ បកស្រាយ និង ឆ្លើយតបទៅកាន់ពត៍មានកន្លងអំពីខ្ញុំបាទ និង រឿងអាស្រូវដែលគេបាននិយាយផងដែរ ! មាន់ណាក៏វាសុីស្រូវដែរ ហើយមនុស្សណាក៏មានរឿងសង្ងាត់ផ្ទាល់ខ្លួនដែរ ដល់យើងទៅលើកវាមកនិយាយចឹង វាមិនបានចំណេញ ឬ បានរង្វាន់អីទេ មានតែសតិអាម្មណ៍ខ្លួនឯង គិតថាវាល្បីដោយសារដឹងរឿងសង្ងាត់គេនេះមែនទេ អ្នកស្តាប់គេយល់ អ្នកយល់គេដឹង គេមិនខាតពេលមកស្តាប់នូវអ្វីដែលមិនជាប្រយោជន៍ទេ ! មនុស្ស១៤លាននាក់ មានរឿង ១៤លាន បើអង្គុយចាំតែស្តាប់ ចាំតែដឹង តើវាចេញជាប្រយោជន៍ស្អី? នាំគ្នាធ្វើរឿងល្អៗដល់គ្រួសារ ដល់សង្គម ដល់ខ្លួនឯង និង មនុស្សជុំវិញខ្លួនឯង ជួយដល់អ្នករងគ្រោះភ្លើងឆេះផ្ទះ បងៗខាងទាហានដែលត្រូវការកំលាំងចិត្ត វត្តអារាមត្រូវការជំនួយ បានវាមានតំលៃ និង ជាប្រយោជន៍ជាតិ !!! #ពាររំងាប់ដោយការមិនចងពារ"