ស្រស់ស្អាតណាស់ ! ភរិយារបស់អភិបាលខេត្តព្រះសីហនុ​ លោកជំទាវមិនត្រឹមតែចិត្តល្អទេ ថែមទាំងស្រលាញ់ចូលចិត្តសត្វចិញ្ចឹម..
Panha
-

បងប្អូនជាច្រេីនច្បាស់ជាស្គាល់ហេីយលោកឯកឧត្តម គួច ចំរេីន ជាប់ជាអភិបាលខេត្តគម្រូមួយនៅខេត្តព្រះសីហនុ និងទទួលបានការស្រលាញ់ពីបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ព្រោះតែលោកឯកឧត្តមតែងតែចុះត្រួតពិនិត្យការងារដល់កន្លែងផ្ទាល់ៗភ្លាមៗ និងទាន់សភាពការណ៍ និងដោះស្រាយទាន់ពេលវេលាតែម្ដង។

ចំណែកឯភរិយារបស់លោកវិញ​ ក៏មិនខុសពីលោកដែរ គឺលោកជំទាវតែងតែនាំចុះដឹកនាំយកនូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាក ខ្វះខាត និងជួបការលំបាកដោយប្រការណាមួយ។ លេីសពីនេះ លោកជំទាវតែងតែទទួលបានការកោតសរសេីរ និងការស្រលាញ់ពីបងប្អូនប្រជាពលរដ្ឋដោយសារតែភាពយកចិត្តទុកដាក់ និងសកម្មនឹងការងារទាំងលោក ឯកឧត្តម និងលោកជំទាវធ្វេីអោយបងប្អូនប្រជាពលរដ្ធមានភាពកក់ក្ដៅ។

នេះបេីយោងតាមប្រភពគណនីហ្វេសប៊ុកផេករបស់លោកជំទាវផ្ទាល់ដែលមានឈ្មោះថា "Ou Thydapoeuv" បានបង្ហោះនៅមុននេះដោយសរសេរថា ៖ “ហេតុតែស្រឡាញ់សត្វ” ។ ​ចំពោះការបង្ហោះនេះដែរបានអោយដឹងថា លោកជំទាវពិតជាស្រលាញ់សត្វចិញ្ចឹមនេះខ្លាំងណាស់ ដោយអោយសត្វសេកមួយក្បាលនេះទំុលេីដៃនឹងលេីស្មាររបស់លោកជំទាវតែម្ដង ។ សូមទស្សនារូបភាពខាងក្រោម: