ជួយចែករំលែកបន្តផង...ក្រុមយុវជនសំរាម មានរទេះដែកចំនួន ១០រទេះ ដើម្បីចែកជូន អ្នករើសអេតចាយ ដែលស្ពាយការ៉ុងដើរតាមផ្លូវ បើបងប្អូនបានជួយ​ សូម...
ស៊ីហៀង
-

មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់ ក្រុមយុវជនសំរាម ដែលក្រុមយុវជន សំរាម​បានធ្វើការសំអាត ប្រឡាយបឹងត្របែក ដែលជាកន្លែងសំរាមដ៏ច្រើន ហើយក៏ជាកន្លែងដែលមានក្លិនស្អុយផងដែរ។ ក្រុមយុវជនយើង បានធ្វើការដោយមិនខ្លាចនឿយហត់ ក្នុងការប្រមូលសំរាម ឲ្យអស់ពីប្រឡាយ ព្រមជាមួយនឹងការដាំផ្កា ដើម្បីលំអ ឲ្យមើលទៅមានសោភ័ណភាព និងមានក្លិនក្រអូនផង។


ក្រុមយុវជន សំរាមដែលមានលោក សាន​ ដារ៉ាវីត ជាប្រធានក្រុម ព្រមទាំងជាមនុស្សម្នាក់ដែលមានចិត្តតស៊ូ មិនចុះចាញ់ដោយងាយៗនោះ លោកក៏បានធ្វើការប្រមូលសំរាមចេញពីប្រឡាទឹកស្អុយ ត្រឡប់មកវិញជាមួយនឹងសោភ័ណភាពយ៉ាងស្រស់ និងមានក្លិនស្អុយ ។ មួយវិញទៀតលោកបានទៅជួបពិភាក្សាជាមួយនិង ក្រុមអ្នកច្នៃសំរាម ដើម្បីមកបង្កើតរោងចក្រច្នៃសំរាមនៅប្រទេសយើងទៀតផង។


ដោយឡែក លោកក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "អ្នកដែលបានជួបអ្នករើសអេតចាយ ដែលស្ពាយការ៉ុងដើរតាមផ្លូវរើសសំបកកំប៉ុង សូមជួយផ្តល់ដំណឹងមកកាន់ផេក ឬ ទំនាក់ទំនងមកកាន់លេខខ្ញុំផ្ទាល់ផង ដោយហេតុថាក្រុមយើងទទួលបានការផ្តល់ជូនរទេះដែកចំនួន 10រទេះដើម្បីយកទៅប្រើប្រាស់"។


ប្រភព៖ យុវជនសំរាម