ចប់បាត់...កំពុងបំពេញការងារ បែរជាទៅផឹកគ្រឿងស្រវឹង ហើយបើកបរល្បាត បុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅខេត្ត...
ស៊ីហៀង
-

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មន្រ្តីកងរាជអាវុធហត្ថម្នាក់ បានបើករថយន្តល្បាតទាំងយប់ ក្នុងស្ថានភាពស្រវឹង បុកម៉ូតូមួយគ្រឿង ពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ ដែលហេតុការណ៍នេះបានកើតឡើង ចំណុច ផ្លូវ​ជាតិ​លេខ​៤​ មុខ​រោង​ចក្រ​ក្រោន​ ក្នុង​សង្កាត់​លេខ​១​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​។


ជនបង្កមានឈ្មោះថា ឈ្មោះ  ហេង សៀអូន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ​មន្រ្តី​កង រាជអាវុធហត្ថក្រុង មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។


ចំណែកជនរងគ្រោះមានឈ្មោះថា ឈ្មោះ គីម សូលី ស្លាប់នៅនឹងកន្លែងកើតហេតុ សាកសពបានដឹកយករក្សាទុកនៅវត្តឥន្ទញ្ញាណ ( ហៅវត្តក្រោម ) ។ ឈ្មោះ តូ សេង រងរបួសធ្ងន់ បានបញ្ចូនទៅសង្រ្គោះនៅគ្លីនិកមិត្តភាព ឃ្លាងលើ ។


ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្ត១គ្រឿងម៉ាក NISSAN ពណ៌ ទឹកប៊ិច ពាផ្លាកលេខ ខេមរភូមិន្ទ2-0185 អ្នកបើកបរឈ្មោះ ហេង សៀអូន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ​មន្រ្តី​កង រាជអាវុធហត្ថក្រុង មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។


សមត្ថកិច្ចបានបន្តទៀតថា  រថយន្តជាកម្មសិទ្ធរបស់អង្គភាពកងរាជអាវុធហត្ថក្រុង មានទិសដៅចេញពី បន្ទាយកងរាជអាវុធហត្ថក្រុង ឆ្ពោះទៅសាលាខេត្ត លុះមកដល់ចំណុចខាងលើ បានបុកនឹងម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង1F-0933 ជិះគ្នា ២នាក់។


បច្ចុប្បន្នជនសង្ស័យ ត្រូវបានយកទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករកឃើញថា មានសារជាតិអាកុលនៅក្នុងខ្លួន៕