ដៃឆៅណាស់ ! មើល មិនធ្លុះចិត្តស្រី កាប់ប្តី​ ស្លាប់មួយរំពេញដោយសារតែ....
-

ខេត្តកំពង់ស្ពឺ៖ បុរស​ម្នាក់​ត្រូវបាន​ប្រព​ន្ឋ​កាប់​មួយ​កាំបិត​ចំ​កញ្ចឹងក​ខាងឆ្វេង​ បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​ កាលពី​ល្ងាច​ថ្ងៃទី​២៥ ​ខែសីហា ​ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ​ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ​ ។​

ជនសង្ស័យ​ឈ្មោះ លុយ អេង អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង និង​ជនរងគ្រោះ​ឈ្មោះ សៅ ប៊ុនធឿន អាយុ​៤៧​ឆ្នាំ ត្រូវជា​ប្តី រស់នៅ​ភូមិ​ជាមួយគ្នា​។​

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេល​កើតហេតុ ប្តី​ប្រពន្ធ​ខាងលើបាន​ឈ្លោះប្រកែក​គ្នា​ខ្លាំងៗ បន្ទាប់មក​ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធបាន​ទាញ​កាំបិតផ្គាក់កាប់​ទៅលើ​ប្តី​ចំ​ថ្ពាល់​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗតែម្ដង​។​

​ស្ត្រីជន​សង្ស័យ​ខាងលើ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន ​នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាពថា​ ខ្លួន​ពិតជា​បាន​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​ប្រាកដ​មែន ដោយសារ​ភ្លើង​ប្រច័ណ្ឌ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ រួមទាំង​វត្ថុតាង ត្រូវ​នគរបាល​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕